ខ្មែរប៉ុស្ដិ៍ Close

ទៀតហើយ! ​ព្យុះទីហ្វុង Cimaron ​វាយលុកភាគខាងលិចប្រទេសជប៉ុន បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ធំកន្លងទៅ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2
ទៀតហើយ! ​ព្យុះទីហ្វុង Cimaron ​វាយលុកភាគខាងលិចប្រទេសជប៉ុន បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ធំកន្លងទៅ ទៀតហើយ! ​ព្យុះទីហ្វុង Cimaron ​វាយលុកភាគខាងលិចប្រទេសជប៉ុន បន្ទាប់ពីគ្រោះទឹកជំនន់ដ៏ធំកន្លងទៅ

ព្យុះទីហ្វុងដ៏មានឥទ្ធិពលមួយ ដែលមានឈ្មោះថា Cimaron ត្រូវបានគេរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា បានធ្វើដំណើរឆ្ពោះទៅកាន់តំបន់ប៉ែកខាងលិចប្រទេសជប៉ុន ជាទីដែលអាជ្ញាធរឧតុនិយមជប៉ុនព្រមានពីភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាក់ដី ពិសេសគឺនៅក្នុងតំបន់ដែលទើបតែ រងគ្រោះដោយសារទឹកជំនន់ផ្ដាច់ជីវិតមនុស្សច្រើនជាង២០០នាក់ កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

យោងតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុងឈ្មោះ Cimaron កំពុងស្ថិតនៅចំងាយ ២៨០គីឡូម៉ែត្រ ពីកោះ Goto នៃខេត្ត Nagasaki ជាមួយល្បឿនខ្យល់បក់រហូតដល់ទៅ២១៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ព្យុះទីហ្វុងមួយនេះអាចនឹងវាយប្រហារលើតំបន់ ដីគោកនៅល្ងាចថ្ងៃព្រហស្បតិ៍នេះ មុននឹងបន្តដំណើរឆ្ពោះទៅកាន់តំបន់ប៉ែកខាងជើង។

សូមជម្រាបថា បើតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Cimaron អាចនឹងវាយប្រហារផងដែរលើតំបន់ដែលទើបតែរងគ្រោះ ដោយសារទឹកជំនន់ផ្ដាច់ជីវិតមនុស្សច្រើនជាង ២២០នាក់ កាលពីខែកក្កដាកន្លងទៅ៕