ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន សែន៖ ប្រជាពលរដ្ឋចូលរួមបោះឆ្នោត ៨៣,០២% គឺកម្ពុជាបានបង្ហាញអោយពិភពលោក បានឃើញច្បាស់ថា មានតែកម្ពុជាទេ ទើបអាចយល់ច្បាស់អំពីអ្វីដែលខ្លួនចង់បាន!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
លោក ហ៊ុន សែន៖ ប្រជាពលរដ្ឋចូលរួមបោះឆ្នោត ៨៣,០២% គឺកម្ពុជាបានបង្ហាញអោយពិភពលោក បានឃើញច្បាស់ថា មានតែកម្ពុជាទេ ទើបអាចយល់ច្បាស់អំពីអ្វីដែលខ្លួនចង់បាន! លោក ហ៊ុន សែន៖ ប្រជាពលរដ្ឋចូលរួមបោះឆ្នោត ៨៣,០២% គឺកម្ពុជាបានបង្ហាញអោយពិភពលោក បានឃើញច្បាស់ថា មានតែកម្ពុជាទេ ទើបអាចយល់ច្បាស់អំពីអ្វីដែលខ្លួនចង់បាន!

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា «ការបោះឆ្នោតឆ្នាំ២០១៨នេះ គឺកម្ពុជាបានបង្ហាញអោយពិភពលោកបានឃើញច្បាស់ថា ប្រជាពលរដ្ឋ (៨៣,០២%) បានទៅបោះឆ្នោតដើម្បី កំណត់ជោគវាសនាប្រទេសជាតិ ព្រោះថាមានតែកម្ពុជាទេ ទើបអាច យល់ច្បាស់អំពីអ្វីដែលខ្លួនចង់បាន ជាពិសេស និរន្តភាពនៃការអភិវឌ្ឍ និងសុខសន្តិភាពយូរអង្វែង»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងដូចនេះ​នៅ​លើ​ទំព័រ​ Facebook ផ្ទាល់ខ្លួន​របស់លោក នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ​២០១៨នេះ។

 

លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា «បើតាមការប្រកាសពី គ.ជ.ប គឺនៅរសៀលថ្ងៃស្អែកទី ១៥ សីហា គឺជាថ្ងៃ ប្រកាសលទ្ឋផលផ្លូវការអំពីការបែងចែកអាសនៈនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី ៦ (២០១៨-២០២៣)»៕

អត្ថបទទាក់ទង