ខ្មែរប៉ុស្ដិ៍ Close

វិបស្សនា​ស្ដីពី​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​អប់រំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2023
វិបស្សនា​ស្ដីពី​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​អប់រំវិបស្សនា​ស្ដីពី​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​អប់រំ

ក្នុង​គោល​ដៅ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព ដើម្បី​បណ្ដុះ​ធនធាន​មនុស្ស​ប្រកប​ដោយ​សមត្ថភាព ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រៀប​ចំ​កម្មវិធី​វិបស្សនា ស្ដីពី​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ការ​គ្រប់គ្រង​អប់រំ ដើម្បី​ធ្វើ​កិច្ច​ពិភាក្សា​​ពី​អ្វី​ដែល​សម្រេច​បាន​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្លង​មក​នេះ និង​ត្រៀម​រៀប​ចំ​គោល​ដៅ​​សម្រាប់​ឆ្នាំ​បន្ទាប់​។

កម្មវិធី​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​៣​កើត ខែ​ស្រាពណ៍ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ចាម។ ក្នុង​ឱកាស​នោះ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ បាន​ថ្លែង​អំណរ​គុណ​ដល់​មន្ត្រី​អប់រំ​​ទាំង​អស់​ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​រួមគ្នា​ក្នុង​ការ​រៀបចំ​ និង​អនុវត្ត​កម្មវិធី​វិស័យ​អប់រំ ក្នុង​រយៈ​ពេល​៥​កន្លង​មក​នេះ៕