ខ្មែរប៉ុស្ដិ៍ Close

នរណាខ្លះធ្លាប់លេងកាលនៅកុមារភាព!!! នឹកស្រណោះណាស់

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 43

ពេលមើលវីដេអូនេះម្តងៗពិតជាធ្វើអោយអ្នកចំនួននឹកឃើញខ្លួនឯងកាលនៅកុមារភាពណាស់។ ធ្វើអោយយើងចង់វិលទៅរកភាពជាកុមារម្តងទៀតដើម្បីបានលេងសប្បាយជាមួយមិត្តភក្តរបស់ខ្លួនដែលនៅស្រុកភូមិជាមួយគ្នា នៅផ្ទះជិតគ្នា។ ពេលវេលាពិតជាលឿនណាស់ដែលធ្វើអោយអ្នកគ្រប់គ្នាដែលធ្លាប់នៅជុំវិញខ្លួនយើងឃ្លាតទៅឆ្ងាយម្តងមួយៗ កាន់តែធំកាន់តែអស់មិត្តភក្តដែលធ្លាប់ជិតស្និតជាមួយគ្នាដូចកាលពីនៅវ័យកុមារ។

នរណាខ្លះធ្លាប់លេងល្បែងនេះជាមួយមិត្តភក្តរបស់យើងកាលនៅស្រុកភូមិជាមួយគ្នា? អោយតែនឹកឃើញពេលវេលានោះម្តងៗពិតជាធ្វើអោយចិត្តសង្រែកណាស់ នឹកមិត្តភក្តចាស់ៗដែលធ្លាប់ដើរលេងជាមួយគ្នា ពេលពេញវ័យទៅអ្នកខ្លះក៏មានការងារល្អ អ្នកខ្លះជាអ្នករកស៊ី ប្រកបមុខរបបចិញឹ្ចមជីវិតរៀងៗខ្លួន។ ពេលខ្លះកម្រនឹងបានជួបគ្នាទៅទៀតព្រោះយើងឃ្លាតទៅឆ្ងាយរៀងៗខ្លួនក៏ព្រោះដើម្បីគ្រួសារ និងខ្លួនឯង។

សម្រួលដោយ៖ ឆៃយ៉ា