ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ព្រះមហាក្សត្រនឹងកោះប្រជុំរដ្ឋសភានៅថ្ងៃទី៥ កញ្ញា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែសីហា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 55
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ព្រះមហាក្សត្រនឹងកោះប្រជុំរដ្ឋសភានៅថ្ងៃទី៥ កញ្ញា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ព្រះមហាក្សត្រនឹងកោះប្រជុំរដ្ឋសភានៅថ្ងៃទី៥ កញ្ញា

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ក្រោយការពិគ្រោះយោយបល់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាធម្មនុញ្ញ ការបង្កើតរាជរដ្ឋាភិបាលត្រូវធ្វើឡើងមុនកាលបរិច្ឆេទដែលបានគ្រោងទុកពីមុន ពោលគឺនៅព្រឹកថ្ងៃទី៥ កញ្ញាសភានឹងកោះប្រជុំតាមរយៈព្រះមហាក្សត្រ ល្ងាចថ្ងៃទី៥ កញ្ញាគឺសភានឹងចូលស្បថកាន់ តំណែង ថ្ងៃទី៦កញ្ញា នឹងបង្កើតក្បាលម៉ាស៊ីនរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលថ្មី នៅល្ងាចនឹងស្បថចូលកាន់តំណែង នៅព្រឹក ថ្ងៃទី៧ គណៈរដ្ឋមន្រ្តីនឹងបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួន។

លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃពុធទី៨ ខែសីហា ឆ្នាំ ២០១៨ នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូន កម្មករ កម្មការិនីសរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ ដែលពិធីសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា លោកបានចូលគាល់ព្រះមហាក្សត្រដើម្បីសុំកែប្រែកោះប្រជុំសភា និងបង្កើតរាជរដ្ឋាភិបាល ដែលពីមុនគ្រោងទុកការកោះប្រជុំសភាដំបូងនៅថ្ងៃទី១៩កញ្ញា ព្រឹកថ្ងៃទី២០កញ្ញានឹងបង្កើតរាជរដ្ឋាភិបាលថ្មី និងព្រឹកថ្ងៃទី២១ គណៈរដ្ឋមន្រ្តីប្រជុំលើកដំបូង៕

អត្ថបទទាក់ទង