ខ្មែរប៉ុស្ដិ៍ Close

មើលវីដេអូ ៧ទៅ៨ដងមិនគួរអោយជឿ នារីមុខអាក្រក់ម្នាក់ ប្រើវីធីសាស្ត្រ…(វីដេអូខាងក្រោម)

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 188

ភ្នំពេញ៖ ខ្ញុំជឿថាមិនមានមនុស្សច្រើនទេដែលមានជំនេញបែបនេះ ក្នុងការតុបតែងមុខដូចរូបខាងក្រោមនេះ។ ប៉ុន្តែមានមនុស្ស២ ទៅ៣នាក់ប៉ុណ្ណោះដែលមានការស្រមើលស្រមៃឃើញភាពស្រស់ស្អាតដ៏អស្ចារ្យនៅក្នុងការស្រមៃរបស់គេហើយគេតុបតែងខ្លួនរបស់ពួកគេទៅតាមការស្រមើលស្រមៃរបស់ពួកគេ បើយើងសាកគិតមើល វាហាក់ដូចជាពួកគេចេះប្រើ វេទមន្ត ដើម្បី ជប់សម្រស់របស់ពួកអោយស្អាតភ្លាមៗអញ្ជឹង។ ដូចយើងមើលរូបភាពខាងក្រោមយើង៖ «លើពិភពលោកមិនមានមនុស្សស្រីមុខអាក្រក់នោះទេ គឺសុទ្ធតែស្អាតទាំងអស់ គ្រាន់មនុស្សស្រីទាំងអស់នោះមិនដឹងពីរបៀបតុបតែងខ្លួនធ្វើយ៉ាងម៉េចដើម្បីអោយខ្លួនឯងកាន់តែស្អាតថែមទៀតតែប៉ុណ្ណោះ។»

ដំបូងនាងប្រើ ម្យ៉ាងដែលហៅថា ម្សៅត្រនាប់ផាត់លើផ្ទៃមុខអោយសប់ រងចាំប្រហែលជាមួយនាទី បន្ទាប់មកនាងយកម្សៅម្យ៉ាងគេតែងតែយកមកលាបដើម្បីបំពេញប្រហោងលើស្បែកមុខ អោយស្បែកមុខរាបស្មើរស្អាត។

បន្ទាប់មកទៀតនាងយកម្សៅដែលមានទឹកផុកៗមកផាត់ពីម្សៅត្រនាប់។ ហើយនាងជ្រើសរើសយកម៉ាស្ការ៉ាណាដែលសមទៅនឹងរោមចិញ្ជើមរបស់នាង អោយស៊ីជាមួយសាច់មុខរបស់នាង។

ជំហ៊ានបន្ទាប់នាងធ្វើការតុបតែងភ្នែករបស់នាង ដោយជ្រើសរើសពណ៌ម៉ាស្ការ៉ាគូសត្របកភ្នែករបស់នាង អោយមើលទៅកាន់តែដិតច្បាស់។

បន្ទាប់មកនាងនឹងដាក់ម្សៅពណ៌ស្រអាប់សម្រាប់ផ្ទៃមុខ។ ជ្រើសម៉ាស្ការ៉ាពណ៌ត្នោតសម្រាប់ផាត់នៅតាមជាយៗនៃសក់ ហើយទាំងពីរផ្នែកនៃច្រមុះ និងផ្នែកទាំងពីរនៃថ្គាម។ ជ្រើសរើសពណ៌សភ្លឺសម្រាប់ថ្ពាល់និងក្តោងច្រមុះដើម្បីធ្វើឱ្យមុខរបស់អ្នកកាន់តែធម្មជាតិ។

ចំណុចដែលសំខាន់មួយក្នុងការតុបតែងមុខសម្រាប់ក្មេងស្រីនេះអោយមានមុខរាងមូលបន្តិចបន្តួចគឺតិចនិចផាត់ម្សៅធ្វើយ៉ាងមិចដើម្បីអោយគេមើលមកចង្ការ មានរៀងV-line ។

យកក្រេមលាបបបូរមាត់ទៅលាបនៅថ្ពាល់ទាំងសងខាងបន្តិចៗ

លទ្ធផលចុងក្រោយការប្រើរយៈពេលយ៉ាងយូរក្នុងការតុបតែងខ្លួនរបស់នាងពិតជាមានការខុសប្លែកមិនគួរអោយជឿដូចរូបខាងក្រោម៖

សម្រួលដោយ៖ ឆៃយ៉ា