ខ្មែរប៉ុស្ដិ៍ Close

    ការក្រោកពីព្រលឹម ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នក

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៧ ខែសីហា ឆ្នាំ២០១៨ កីឡា - សុខភាព 2886
    ការក្រោកពីព្រលឹម ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកការក្រោកពីព្រលឹម ពិតជាផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នក

    ការ​ក្រោក​ពី​គេង នៅ​ពេល​ព្រឹក​ព្រលឹម គឺ​ជា​រឿង​មួយ ដែល​ពិបាក​ធ្វើ​សម្រាប់​អ្នក​ដែល​រវល់​វក់​វី​នឹង​ការងារ សល់​ពី​ពេល​យប់។ ដូច្នេះ​ហើយ ទើប​ពួកគេ​ត្រូវ​គេង​សង​វិញ រហូត​ថ្ងៃ​រះ​ខ្លាំង ឬ​អាច​ដាច់​មួយ​ព្រឹក​ក៏​ថា​បាន។

    ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​គេង​យូរ​ទ្រមក់​ម្ដងម្កាល មិន​អី​ទេ តែ​សូម​កុំ​ឲ្យ​ក្លាយ​ទៅ​ជា​ទម្លាប់ ជាប់​រាប់​ខួប​រាប់​ខែ និង​ធ្វើ​ឲ្យ​ខូច​សុខភាព និង​បាត់បង់​សម្រស់ ដោយ​មិន​ដឹង​ខ្លួន។

    អ្នក​ជំនាញ​ផ្នែក​សម្រស់ និង​សុខភាព បង្ហើប​ឲ្យ​ដឹង​ថា ប្រសិន​បើ​យើង​ព្យាយាម​ក្រោក​ពី​គេង​ពី​ព្រលឹម​រាល់​ថ្ងៃ មាន​ន័យ​ថា យើង​ចំណេញ ៧ចំណុច ដ៏​សំខាន់។

    ខាង​ក្រោម​នេះ ជា​អត្ថប្រយោជន៍ ៧ចំណុច ដែល​អ្នក​អាច​ទទួល​បាន​ពី​ការ​ក្រោក​ពី​ព្រលឹម។

    ១. អារម្មណ៍​ល្អ

    Related image

    នៅ​ពេល​ដែល​អ្នក​ក្រោក​ពី​ព្រលឹម អ្នក​នឹង​អាច​សង្កេត​ឃើញ​ថា អារម្មណ៍​អ្នក​នឹង​ស្រស់​ស្រាយ​ជាង​ពេល​ដែល​អ្នក​គេង​ដល់​ថ្ងៃ​ត្រង់ ដែល​ធ្វើ​ឲ្យ​អ្នក​មួល​ម៉ៅ​ខ្លាំង។ ដូចនេះ ការ​ក្រោក​ពី​ព្រលឹម អ្នក​នឹង​មាន​អារម្មណ៍​បំពេញ​ការងារ ដោយ​អាច​ទទួល​បាន​ផល​ល្អ។

    ២. សម្រស់​ស្បែក​ស្អាត

    នៅ​ពេល​ដែល​អ្នក​ឆាប់​ចូល​គេង និង​ក្រោក​ពីព្រលឹម នោះ​កោសិកា​ស្បែក​ថ្មី​នឹង​ឆាប់​ដុះ​ឡើង​ មក​ជំនួស​ស្បែក​ចាស់​របស់​អ្នក ដោយ​ធ្វើ​ឲ្យ​ស្បែក​អ្នក​ថ្មី​ ភ្លឺរលោង ជានិច្ច។

    ជាក់​ស្ដែង គឺ​នៅ​ត្រង់​រង្វង់​ភ្នែក​ខ្មៅ​របស់​អ្នក នឹង​ចាប់​ផ្ដើម​ប្រែ​ជា​ស​វិញ។

    ៣. សម្ពាធ​អារម្មណ៍

    Image result for get up early in the morning

    អ្នក​ក្រោម​ពី​គេង​នៅ​ពេល​ព្រលឹម គឺ​មិន​ងាយ​ប្រឈម​មុខ​នឹង​អាការៈ​ ដែល​ទាក់​ទង​នឹង​សម្ពាធ​អារម្មណ៍​នោះ​ទេ។ អារម្មណ៍​អ្នក​នឹង​មិន​ងាយ​ចុះ​ឡើង ដូចជា​អ្នក​ ដែល​តែង​ចូល​គេង​យប់​ជ្រៅ​នោះ​ទេ។

    ៤. រាង​ស្អាត

    មិន​ខុស​ទេ បើ​អ្នក​ចង់​ទទួល​បាន​រាង​ស្លីម​ស្អាត អ្នក​គួរ​តែ​ចូល​គេង​ឲ្យ​បាន​ឆាប់ ហើយ​ក្រោក​ឡើង​ឲ្យ​បាន​ពី​ព្រលឹម ទើប​អ្នក​មិន​ងាយ​មាន​រាង​ធាត់ មិន​ស្អាត​ ពិបាក​ស្លៀកពាក់ នាំ​ឲ្យ​មិន​សប្បាយ​ចិត្ត។

    ៥. ប្រព័ន្ធ​ការពារ​រាងកាយ

    សុខភាព​អ្នក​នឹង​រឹង​មាំ​ខ្លាំង ក្រោយ​ពេល​ ដែល​អ្នក​គេង​ក្នុង​រយៈ​ពេល​ត្រឹមត្រូវ ជា​មធ្យម ៨​ម៉ោង ក្នុង​១​យប់។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​តែង​ចូល​គេង​យប់​ជ្រៅ រាងកាយ​អ្នក​នឹង​ចុះ​ខ្សោយ​ទៅ​ៗ រហូត​មិន​អាច​គ្រប់​គ្រង​សុខភាព ឬ​ការ​ញ៉ាំ ហើយ​មិន​យូរ​ប៉ុន្មាន​ទេ រាង​អ្នក​នឹង​រីក​ដូច​ជា​ធុងសាំង​អញ្ចឹង។

    ៦. ការ​ចងចាំ

    Image result for get up early in the morning

    ប្រសិន​ជា​អ្នក​ចង់​បង្កើន​ការ​ចង​ចាំ​របស់​អ្នក ចង់​មាន​អារម្មណ៍​មូល និង​ផ្ចង់​ក្នុង​ការ​បំពេញ​ការងារ អ្នក​គួរ​តែ​ក្រោក​ពី​ព្រលឹម។ ​ក្រោយ​សាក​ល្បង​ហើយ​ សូម​សង្កេត​ថា តើ​អ្នក​នឹង​អាច​ទទួល​បាន​លទ្ធផល​ល្អ​ពី​ការងារ​អ្នក​ល្អ​កម្រិត​ណា បើ​ធៀប​ជាមួយ​ពេល​ដែល​អ្នក​នៅ​គេង​ ទ្រមក់​រហូត​ថ្ងៃ​ចាំង​គូថ?

    ៧. ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ

    ការ​ក្រោក​ពី​ព្រលឹម​ អាច​ធ្វើ​ឲ្យ​អ្នក​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ដទៃ ដោយ​ធ្វើ​ឲ្យ​អ្នក​មាន​អ្នក​ជួយ​ច្រើន​នៅ​ពេល​ដែល​ជួប​នឹង​ឧបសគ្គ។ មានន័យថា ​អ្នក​បាន​ចាប់​ផ្ដើម​ក្នុង​១ថ្ងៃៗ ​ជា​មួយ​ពេល​វេលា​ដ៏​ត្រឹមត្រូវ ឧទាហរណ៍ អ្នក​តែង​ឆាប់​មក​ដល់​កន្លែង​ធ្វើការ​ពី​ព្រលឹម ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​មាន​ឱកាស​ចូល​ធ្វើការ​លឿន ឬ​ជួយ​សហការី​ ដែល​ត្រូវ​ការ​ជំនួយ ក្នុង​ករណី​ចាំ​បាច់​ណា​១៕