ខ្មែរប៉ុស្ដិ៍ Close

ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកដែលមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេបំផុត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 60
ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកដែលមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេបំផុត ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ លើពិភពលោកដែលមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់ជាងគេបំផុត

អត្រានៃអ្នកចូលរួមទៅបោះឆ្នោតមិនមែនអាស្រ័យទៅលើប្រទេសនោះជាប្រទេសប្រជាធិបតេយ្យ សេរី បើកចំហខ្លាំង ឬតិចនោះទេ។ ជាក់ស្តែងសហរដ្ឋអាមេរិក ដែលជាប្រទេសបិតាប្រជាធិបតេយ្យលើពិភពលោក ប៉ុន្តែអត្រានៃអ្នកចូលរួមបោះឆ្នោតបែរជាទាបជាងប្រទេសជាច្រើនទៀតគួរឱ្យភ្ញាក់ផ្អើល ដែលមានអត្រាជាង៥៥ភាគរយ ខណៈប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨នេះជាប់ចំណាត់លេខ២ លើពិភពលោកដែលមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់បំផុត បន្ទាប់ពីប្រទេស ប៊ែលហ្ស៊ិក ជាប់លេខ១។

ជាឧទាហរណ៍ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០១៦កន្លងទៅនេះ អត្រាអ្នកទៅចូលរួមបោះឆ្នោត ក្នុងចំណោមប្រជាជនពេញវ័យ ត្រឹមតែ៥៥.៧០ភាគរយ, បារាំង ត្រឹមតែ៦៧.៩៣ភាគរយ, អង់គ្លេស ត្រឹមតែ៦៣.២៥ភាគរយ និងប្រទេសដទៃជាច្រើនទៀត។

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការ PEW Research Center ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានបង្ហាញថា ប្រទេសជាង៣០ ដែលមានអត្រាអ្នកចូលរួមបោះឆ្នោតខ្ពស់បំផុត រហូតដល់ទាបជាងគេ។

សូមអានខាងក្រោម៖

១៖ ប្រទេស ប៊ែលហ្ស៊ិក អ្នកចូលរួមបោះឆ្នោតចំនួន៨៧,២១ភាគរយ ក្នុងចំណោមចំនួនប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៤។

២៖ ប្រទេស កម្ពុជា អ្នកចូលរួមបោះឆ្នោតចំនួន៨២,៨៩ភាគរយ ក្នុងចំណោមចំនួនប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៨។

៣៖ ប្រទេស ស៊ុយអ៊ែត អ្នកចូលរួមបោះឆ្នោតចំនួន៨២,៦១ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៤ ។

៤៖ ប្រទេស ដាណឺម៉ាក អ្នកចូលរួមបោះឆ្នោតចំនួន៨០,៣៤ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៥ ។

៥៖ ប្រទេស អូស្ត្រាលី អ្នកចូលរួមបោះឆ្នោតចំនួន៧៨,៩៦ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៦។

៦៖ ប្រទេស កូរ៉េខាងត្បូង អ្នកចូលរួមបោះឆ្នោតចំនួន ៧៧,៩២ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៧ ។

៧៖ ប្រទេស ហូឡង់ អ្នកចូលរួមបោះឆ្នោតចំនួន៧៧,៣១ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៧។

៨៖ ប្រទេស អ៊ីស្រាអ៊ែល អ្នកចូលរួមបោះឆ្នោតចំនួន៧៦,១០ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៥។

៩៖ ប្រទេស ញ៉ូវហ្សេឡែន អ្នកចូលរួមបោះឆ្នោតចំនួន៧៥,៦៥ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៧ ។

១០៖ ប្រទេស ហ្វាងឡង់ អ្នកចូលរួមបោះឆ្នោតចំនួន ៧៣,១៤ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ ២០១៥។

១១៖ ប្រទេស ហុងគ្រី អ្នកចូលរួមបោះឆ្នោតចំនួន ៧១,៦៥ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៧។

១២៖ ប្រទេស ណកវ៉េ អ្នកចូលរួមបោះឆ្នោតចំនួន ៧០.៥៩ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៧។

១៣៖ ប្រទេស អាល្លឺម៉ង់ អ្នកចូលរួមបោះឆ្នោតចំនួន ៦៩.១១ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ​២០១៧។

១៤៖ ប្រទេស អូទ្រីស អ្នកចូលរួមបោះឆ្នោតចំនួន ៦៨.៧៩ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ​២០១៧។

១៥៖ ប្រទេស បារាំង អ្នកចូលរួមបោះឆ្នោតចំនួន ៦៧.៩៣ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៧។

១៦៖ ប្រទេស មិចស៊ីកូ អ្នកចូលរួមបោះឆ្នោតចំនួន ៦៥.៩៧ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១២។

១៧៖ ប្រទេស អ៊ីតាលី អ្នកចូលរួមបោះឆ្នោតចំនួន ៦៥.២៨ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៨។

១៨៖ ប្រទេស ឆែក អ្នកចូលរួមបោះឆ្នោតចំនួន ៦៣.៤៤ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៨។

១៩៖ ប្រទេស អង់គ្លេស អ្នកចូលរួមបោះឆ្នោតចំនួន ៦៣.២៥ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៧។

២០៖ ប្រទេស គ្រិច អ្នកចូលរួមបោះឆ្នោតចំនួន ៦២.១៤ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៥។

២១៖ ប្រទេស កាណាដា អ្នកចូលរួមបោះឆ្នោតចំនួន ៦២.១២ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៥។

២២៖ ប្រទេស ប៉រទូហ្គាល់ អ្នកចូលរួមបោះឆ្នោតចំនួន ៦១.៧៥ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៥។

២៣៖ ប្រទេស អេស្ប៉ាញ អ្នកចូលរួមបោះឆ្នោតចំនួន ៦១.១៧ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៦។

២៤៖ ប្រទេស ស្លូវ៉ាគី អ្នកចូលរួមបោះឆ្នោតចំនួន ៥៩.៤៣ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៦។

២៥៖ ប្រទេស អាយលែន អ្នកចូលរួមបោះឆ្នោតចំនួន ៥៨.០៤ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៦។

២៦៖ ប្រទេស អេសស្ដូនា អ្នកចូលរួមបោះឆ្នោតចំនួន ៥៦.៨២ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៥។

២៧៖ សហរដ្ឋអាមេរិក អ្នកចូលរួមបោះឆ្នោតចំនួន ៥៥.៧០ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៦។

២៨៖ ប្រទេស លុស្សសំបូរ អ្នកចូលរួមបោះឆ្នោតចំនួន ៥៥.១២ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៣។

២៩៖ ប្រទេស ស្លូវេនា អ្នកចូលរួមបោះឆ្នោតចំនួន ៥៤.០៩ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៤។

៣០៖ ប្រទេស ប៉ូឡូញ អ្នកចូលរួមបោះឆ្នោតចំនួន ៥៣.៨៨ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៥។

៣១៖ ប្រទេស ឈីលី អ្នកចូលរួមបោះឆ្នោតចំនួន ៥២.២០ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៧។

៣២៖ ប្រទេស ឡាវីន អ្នកចូលរួមបោះឆ្នោតចំនួន ៥១.៦៩ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៤។

៣៣៖ ប្រទេស ស្វីស អ្នកចូលរួមបោះឆ្នោតចំនួន ៣៨.៦៣ភាគរយ ក្នុងចំណោមប្រជាជនពេញវ័យ ក្នុងការបោះឆ្នោតឆ្នាំ២០១៥៕

អត្ថបទទាក់ទង