ខ្មែរប៉ុស្ដិ៍ Close

ទំនងណាស់!!! តោះមើលរបៀបគេធ្វើឃ្មុំអាំងតិចមើល

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ ម្ហូប 98

ឃ្មុំអាំង​នេះ​ត្រូវ​បាន​គេ​យក ឃ្មុំ​ទាំង​ផ្លិត​ដោយ​មាន​កូន​ឃ្មុំ​តូចៗ​នៅក្នុង​នោះ​យក​ទៅ​ខ្ចប់​ស្លឹក ចេក រោយ​អំបិល​បន្តិច ហើយ​អប់​ស្លឹក​ម្រះព្រៅ​យ៉ាង​ឈ្ងុយឈ្ងប់ មុន​នឹង​យក​ទៅ​អាំង​លើ​រងើក​ភ្លើង។ នៅពេល​ដែល​វា​ឆ្អិន គ្រាន់តែ​បើក​ស្លឹក​ចេក​ភ្លាម ក្លិន​របស់​វា​បង្ហើរ​មក​តាម​ខ្យល់​គួរ​ឲ្យ​ស្រក់​ទឹកមាត់​ចង់​ទទួលទាន​តែ ម្ដង។

រសជាតិ​របស់​ឃ្មុំ​អាំង​នេះ​មាន​ភាព​ផ្អែម និង​ប្រៃ​តិចៗ។ នៅពេល​ដែល​យើង​ទំពា កូនឃ្មុំ​បែក​ទឹក​បញ្ចេញ​រសជាតិ​ផ្អែម​ពី​ធម្មជាតិ​ដោយ​មិន​ចាំបាច់​ប្រើ គ្រឿងផ្សំ​អ្វី​ច្រើន​ឡើយ។

ក្រោយពី​អ្នក​ទទួលទាន​រួច អ្នក​នឹង​មាន​អារម្មណ៍​ថា ក្រអូមមាត់​មាន​សភាព​ស្អិត ដោយសារ​តែ​ក្រមួន​ឃ្មុំ​ជាប់​នឹង​សាច់​របស់​អ្នក។ ប៉ុន្តែ​ក្រមួន​ស្អិត​ជាប់​ក្រអូមមាត់​នេះ​នឹង​បាត់​ទៅ​វិញ​ក្នុង រយៈពេល​ដ៏ខ្លី។