ខ្មែរប៉ុស្ដិ៍ Close

អង្គការអន្តរជាតិបណ្តាគណបក្សនយោបាយនៅអាស៊ីមើលឃើញថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
អង្គការអន្តរជាតិបណ្តាគណបក្សនយោបាយនៅអាស៊ីមើលឃើញថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន អង្គការអន្តរជាតិបណ្តាគណបក្សនយោបាយនៅអាស៊ីមើលឃើញថា ដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន

(ភ្នំពេញ)៖ នៅអំឡុងពេលចុះសង្កេតការណ៍ពេលបើកការិយាល័យបោះឆ្នោត នៅសាលាគរុកោសល្យក្រុងតាខ្មៅ ខេត្តកណ្តាល នាម៉ោង៧ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈប្រតិភូសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (International Conference of Asian Political Parties) ដែលហៅកាត់ថា ICAPP បានមើលឃើញថា ដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៦ នៅកម្ពុជាពេលនេះ រៀបចំបានល្អ ដំណើរការទៅដោយរលូន មានគណបក្សនយោបាយដល់ទៅ២០ ចូលរួមប្រកួតប្រជែង ដែលបង្ហាញពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សហើយពលរដ្ឋបានចេញទៅបោះឆ្នោតដោយសេរី។

សូមជម្រាបថា គណៈប្រតិភូអង្គការបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) ជាគណៈប្រតិភូអន្តរជាតិមួយក្រុមដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា ក្នុងចំណោមគណៈប្រតិភូអន្តរជាតិប្រមាណជាង ៥០០នាក់ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទទួលស្គាល់។

ក្នុងការិយាល័យបោះឆ្នោតសាលាគរុកោសល្យក្រុងតាខ្មៅ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបោះឆ្នោតនោះ មានក្រុមអ្នកសង្កេតការណ៍អន្តរជាតិជាច្រើនក្រុម បានចូលរួមសង្កេតការណ៍ មានដូចជា អង្គការបណ្តាគណបក្សនយោបាយនៅអាស៊ី អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (Centrist Democrat international) ដែលហៅកាត់ថា CDI និងគណៈប្រតិភូសង្កេតការណ៍មកពីប្រទេសចិន ប្រទេសឥណ្ឌូណេស៊ី និងអង្គការ Muslim Association ជាដើម៕

អត្ថបទទាក់ទង