ខ្មែរប៉ុស្ដិ៍ Close

គជប សម្រេចពិន័យអតីតសកម្មជនបក្សសង្គ្រោះជាតិ៥នាក់ ម្នាក់ៗ១០លានរៀល ពីបទ រារាំង និងញុះញង់ទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
គជប សម្រេចពិន័យអតីតសកម្មជនបក្សសង្គ្រោះជាតិ៥នាក់ ម្នាក់ៗ១០លានរៀល ពីបទ រារាំង និងញុះញង់ទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គជប សម្រេចពិន័យអតីតសកម្មជនបក្សសង្គ្រោះជាតិ៥នាក់ ម្នាក់ៗ១០លានរៀល ពីបទ រារាំង និងញុះញង់ទប់ស្កាត់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត

បន្ទាប់ពីបើកសវនាការអស់មួយព្រឹកមកនេះ អតីតថ្នាក់ដឹកនាំ និងសកម្មជនលេចធ្លោរ៥នាក់របស់បក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបង ក្នុងនោះមានទាំងអតីតតំណាងរាស្ត្របក្សប្រឆាំងម្នាក់ផងដែរ នៅថ្ងៃនេះ ត្រូវបាន គជប សម្រេចពិន័យជាប្រាក់ម្នាក់ៗ ១០លានរៀល ពីបទទប់ស្កាត់ និងធ្វើសកម្មភាពរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត។
ជនទាំង៥នាក់នោះមានឈ្មោះ ទី១ ជា ជីវ ទី២ ថោង សារឿន ទី៣ ម៉ាង ឈុន ទី៤ ឈ្មោះ ពៅ តាំង និងទី៥ ឈ្មោះ គ្រុយ គឹមសាំង។ នេះ បើយោងតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ទ ១២០៣ ដែលបានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ។ បើតាមច្បាប់ស្តីពីការបោះឆ្នោត មាត្រា១៤២ បានចែងថា ជនណាដែលផ្សព្វផ្សាយ និងរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត នឹងត្រូវពិន័យជាប្រាក់ពី ៥លាន ទៅ២០លានរៀល ដោយពុំទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀតផង៕

អត្ថបទទាក់ទង