ខ្មែរប៉ុស្ដិ៍ Close

នយោបាយបោកលុះក្ស័យរបស់ សម រង្ស៊ី !

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 58
នយោបាយបោកលុះក្ស័យរបស់ សម រង្ស៊ី ! នយោបាយបោកលុះក្ស័យរបស់ សម រង្ស៊ី !

តាមរយៈអ្វីដែលជាសារ បែកធ្លាយនៃទំនាក់ទំនងរវាង សម រង្ស៊ី និងសហការីរបស់ខ្លួនឈ្មោះ ឡុង រី ដែលធ្លាប់ជាអតីតប្រធានអង្គរក្ស និងជាអ្នកទទួលផ្នែកសន្តិសុខសណ្តាប់ធ្នាប់របស់អតីតបក្សសង្គ្រោះជាតិ បង្ហាញយ៉ាងច្បាស់ពីល្បិចកលដ៏ទុច្ចរិតបំផុតរបស់ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកក្នុងការតាម

យាយីលើសេចក្តីសុខផ្លូវកាយ និងផ្លូវចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា។ កម្ពុជាដែលនឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ក៏បាននិងតែកំពុងតែទទួលរងនូវព្យុះភ្លៀងសព្វបែបយ៉ាងពីក្រុមប្រឆាំងនៃអតីតបក្សសង្គ្រោះជាតិ រួមនឹងបរទេស ដែលជាចៅហ្វាយនាយរបស់ពួកគេដែលមានចេតនាបំផ្លាញការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ដោយញ៉ាមនឹងស្ថានការណ៍

កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៣ ដែលកាលនោះសម រង្ស៊ី បានទទួលព្រះរាជទានលើកលែងទោសពីព្រះមហា ក្សត្រខ្មែរពីសំណុំរឿងបទល្មើស មួយចំនួនក្រោមការក្រាបបង្គុំស្នើសុំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង អាចអនុញ្ញាតឱ្យខ្លួនបានវិលចូលប្រទេសវិញ នៅពេលនោះ ឥឡូវនេះ សម រង្ស៊ី បានព្យាយាមប្រើប្រាស់ព័ត៌មានក្លែងក្លាយនៃការវិលត្រឡប់ចូលប្រទេសរបស់ខ្លួន វិញដើម្បីបង្កភាពភ្ញាក់ផ្អើល និងបង្កចលាចលចំពោះពលរដ្ឋ កម្ពុជា។ នេះក៏ត្រូវបានគេមើលឃើញថាជាយុទ្ធសាស្ត្រផ្នែកចិត្តសាស្ត្រមួយដើម្បីបំផ្លាញការបោះឆ្នោត។

ទណ្ឌិត សម រង្ស៊ី ពិតជាមានល្បិចពិសពុល និងពោរពេញដោយអំពើហិង្សាក្នុងចិត្តប្រើផែនការទុច្ចរិត ដើម្បីបម្រើមហិច្ឆតានយោបាយអំណាច របស់ខ្លួន និងបំពេញចិត្តខ្លួនដែលថា បើខ្លួនមិនបានផលប្រយោជន៍អ្វីទេនោះអ្នកដទៃក៏មិនអាចនឹងទទួល បានផលប្រយោជន៍នោះដែរ។ ហេតុដូច្នេះហើយបានជា ទណ្ឌិតសម រង្ស៊ី រួមនឹងគូកនខិតខំប្រើល្បិចកលទុច្ចរិតសព្វបែបយ៉ាងដើម្បីរំខាន អុកឡុកក្រឡុក បង្ខូច និងបំផ្លាញដំណើការបោះ

ឆ្នោត។ អ្វីដែល សម រង្ស៊ី បាន ប្រាប់ឡុង រី ឱ្យប្រឌិតព័ត៌មានក្លែងក្លាយ និងចែកផ្សព្វផ្សាយដល់បណ្តាញរបស់ខ្លួន ដើម្បីផ្សព្វផ្សាយព័ត៌មាន

ចិត្តសាស្ត្រមួយថាខ្លួននឹង ទៅដល់ភ្នំពេញថ្ងៃទី២៨ ខែកក្កដា ខាងមុខ។ ប៉ុន្តែបញ្ហាវានៅលើគោកគឺបំណងពិតប្រាកដនៃការប្រឌិតព័ត៌មានក្លែងក្លាយថា សម រង្ស៊ី នឹងវិលចូលស្រុកនៅថ្ងៃទី២៨ កក្កដានេះ គឺដើម្បីបង្កចលាចលតែ ប៉ុណ្ណោះ។

ក្រុមសមាជិកអតីតបក្សប្រឆាំងក្រៅច្បាប់ក៏កំពុងតែផ្សព្វផ្សាយព័ត៌មានមិនពិតនេះខ្សឹបខ្សៀវបណ្តើរៗដែរថា ទណ្ឌិត សម រង្ស៊ី នឹងវិលចូលប្រទេសកម្ពុជា

វិញនៅមួយថ្ងៃមុនថ្ងៃបោះឆ្នោតតែម្តង ដែលនេះ គឺជាផែនការ ទុច្ចរិតមួយទៀត ដែលមានចរឹតជាសង្គ្រាមចិត្តសាស្ត្រ ដើម្បីបន្ទុចបង្អាក់ រារាំងអតីតសកម្មជន និងអ្នកគាំទ្រខ្លួន ហើយដែលឥឡូវនេះបានងាកមកគាំទ្រគណបក្សបង្កើតថ្មីៗ បែកចេញពីខ្មោចបក្សសង្គ្រោះជាតិ ដូចជាគណបក្សឆន្ទៈខ្មែរ គណបក្សខ្មែរតែមួយ ឬគណបក្សប្រជាធិបតេយ្យមូលដ្ឋានជាដើម មិនឱ្យទៅបោះឆ្នោត ព្រោះថា បើសម រង្ស៊ី វិលចូលស្រុកថ្ងៃនោះមែន នោះប្រាកដជាមាន ដំណោះស្រាយនយោបាយ ឬមានគំនាបពីបរទេសមកលើរាជរដ្ឋាភិបាលកម្ពុជាហើយ។ ពេលនោះពួកគេគិតថា ការបោះឆ្នោតក៏នឹងអាចត្រូវ មោឃភាព ឬពន្យារពេលដែរ។ ដូច្នេះតាមរយៈល្បិចកលនេះ អតីតសកម្មជន និងអ្នកគាំទ្របក្សក្រៅច្បាប់ ក៏មិនចាំបាច់ទៅបោះឆ្នោតទេដែល នេះគឺជាការទាញចូលក្នុង យុទ្ធសាស្ត្រ «ដេកផ្ទះ ឈ្នះឯង» របស់ពួកគេដែរ។ នេះគឺជាសង្គ្រាមចិត្តសាស្ត្រដើម្បីទប់ស្កាត់ រារាំងសកម្មជន និងអ្នកគាំទ្របក្សខ្លួនកុំឱ្យទៅបោះឆ្នោតប៉ុណ្ណោះព្រោះសន្ទុះនៃការតាំងចិត្តប្រជាពលរដ្ឋខ្មែរទៅបោះឆ្នោតមានចំនួនច្រើនលើសលប់រហូតមកដល់ពេលនេះ។ ដើម្បីបំផ្លាញទឹកចិត្តប្រជាពលរដ្ឋ និង រារាំងពលរដ្ឋជាពិសេសសកម្មជន និងអ្នកគាំទ្រអតីតបក្សប្រឆាំងមិនឱ្យទៅបញ្ចេញមតិរបស់ខ្លួន តាមរយៈសន្លឹកឆ្នោត សម រង្ស៊ី មិនខ្លាចនឹងដាក់ចុះផែនការក្បត់ ប្រជាធិបតេយ្យទេដោយឱ្យ ឡុង រី ប្រឌិតព័ត៌មាន និងបំផុសពលរដ្ឋថាមិនបាច់ទៅបោះឆ្នោតនោះទេ ប៉ុន្តែត្រូវនាំគ្នាត្រៀមខ្លួនមកចាំទទួល និងការពារ សម រង្ស៊ី ។

នេះគឺជាល្បិចដ៏ស្មោគគ្រោកបំផុតរបស់ សម រង្ស៊ី! តាមពិត សម រង្ស៊ី មិនហ៊ានវិលត្រឡប់មកកម្ពុជាវិញឡើយព្រោះ សម រង្ស៊ី ជាមនុស្សខ្លាចគុកច្រវ៉ាក់ ប៉ុន្តែមិនរាងចាលនឹងការប្រព្រឹត្តនូវទង្វើល្មើសច្បាប់ និងកាញុះញង់ប្រជាពលរដ្ឋ។ នៅពេលនេះ សម រង្ស៊ី គ្រាន់តែជាទណ្ឌិតម្នាក់ដែល មានទោសរាប់សិបឆ្នាំនៅជាប់ខ្លួន ហើយខ្នោះនិងគុកបាននិងកំពុងតែរង់ចាំវត្តមានរបស់ សម រង្ស៊ី នៅកម្ពុជាគ្រប់ពេលវេលា ទាំងអស់។

ទណ្ឌិត សម រង្ស៊ី ជាមនុស្សមហាកំសាក ហើយកន្លងមក គឺគ្មានម្តងណាឡើយដែលមានភាពក្លាហានវិលត្រឡប់ចូលមកក្នុងប្រទេសដើម្បីមកប្រឈមមុខនឹងច្បាប់ឡើយ ខណៈអ្នកនយោបាយអង្ករកំប៉ុង និងកំសាកញីរូបនេះកំពុងបន្តសោយសុខក្នុងជីវិតហ៊ឺហាររបស់ខ្លួននៅក្រៅប្រទេស ហើយខ្លាច បំផុតរឿងជាប់គុក។ សូម្បីប្រព័ន្ធរបស់គាត់ ជូឡុង សូមួរ៉ា ដែលគេដឹងថាជាខ្លាញីកំណាច និងជាអ្នកមានឥទ្ធិពលក្នុងក្រុមអ្នកនយោបាយ រត់ចោលស្រុក ក៏នឹងមិនអនុញ្ញាតឱ្យស្វាមីរបស់ខ្លួនវិលមកស្រុកចូលគុកដែរ។

សម រង្ស៊ី និងក្រុមបំពុលសង្គមមួយចំនួនគួរតែដឹងថា ពលរដ្ឋខ្មែរ មានចំណេះដឹងគ្រប់គ្រាន់ក្នុងការវាយតម្លៃថាតើព័ត៌មានណាពិត និងព័ត៌មានណាក្លែងក្លាយ។ ដូច្នេះពួកគាត់មិនអាចចេះតែជឿលើការប្រឌិត របស់ សម រង្ស៊ី និងគូកនបាននោះទេ ជាពិសេសក្នុងអំឡុងពេលនៃការបោះឆ្នោតដែលក្រុមអ្នកនយោបាយក្រៅស្រុក ព្យាយាមបង្កចលាចលដោយការ បំពុលនូវព័ត៌មាន បង្កើតព័ត៌មានក្លែងក្លាយពីក្រៅប្រទេស និយាយកុហកពលរដ្ឋនៅក្នុងប្រទេស ហើយយុទ្ធសាស្ត្រនេះក៍គ្មានប្រសិទ្ធភាពទៀតដែរព្រោះនេះមិនមែនជាល្បិចភូតកុហកលើកទី១នោះទេ គឺវាច្រើនលើកច្រើនសារមក ហើយដែលនិយាយអួតក្អេងក្អាងអំពីរឿងត្រឡប់ចូលស្រុកវីញក្រោយពេលរត់ចោលស្រុកម្តងៗដោយសារគេចវេស ពីសំណាញ់ច្បាប់ដូចពាក្យចាស់បូរាណបាននិយាយថា «ឆ្កែចាស់មិនដែលជុសនៅកន្លែងថ្មីនោះទេ «The old dog always shits at the old place» ។

ដោយ ពល ពានរិន្ទ 

ខេត្តក្រចេះ ថ្ងៃទី២៣ខែកក្កដា ឆ្នាំ ២០១៨