ខ្មែរប៉ុស្ដិ៍ Close

ប្រុសៗត្រូវមើល!! ធាតុជាស្ត្រីគឺមានន័យថាដៃមួយ១០០ពិតជាមិនខុស

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 53

ធម្មជាតិបានបង្កើតសត្វ និងរុក្ខជាតិឡើងឲ្យមានធាតុពីរដែលមិនអាចខ្វះបាន គឺធាតុញី និងធាតុឈ្មោល។ អង្គទាំងពីរ​ គឺ​តែង​តែទាក់ទងគ្នាជានិច្ច។ ដើម្បីបង្កើត ជាកូនពូនជាចៅបាន លុះត្រាតែមានធាតុទាំងពីរនេះជាចាំបាច់។ ធាតុទាំងពីរនេះ តែង​តែបំពេញកង្វះខាត ឲ្យគ្នាទៅវិញទៅមក ក្នុងគោលដៅតែមួយ គឺការរីកចម្រើន។ រុក្ខជាតិឈ្មោល ជាអ្នកបញ្ចេញលំអង ឯ​រុក្ខជាតិញី ជាអ្នកទទួលលំអង យកទៅបង្កើត ជាផ្លែឡើង។

យ៉ាងណាម៉ិញសភាពរបស់មនុស្ស ក៏មិនខុសពីសត្វ​ប៉ុន្មាន​ដែរ។ ជាឧទាហរណ៍​ ពីបុរាណកាលមកម្លេះ ស្ត្រីខ្មែរភាគច្រើន​តែងមាន​ភារៈកិច្ច រ៉ាប់រងមើលថែកូនចៅ និងទ្រព្យសម្បត្តិនៅក្នុងផ្ទះឲ្យបានល្អ។ សម្រាប់បុរសខ្មែរតែងមានភារៈកិច្ច ជាអ្នកចេញទៅ​ខាងក្រៅ ធ្វើការរកស៊ីមកទុកចិញ្ចឹមគ្រួសារ (ប្រពន្ធ កូន ឳពុកម្តាយ និងជីដូនជីតា )។ សម្រាប់ស្ត្រីនៅប្រទេសខ្លះ គឺមានសេចក្តី​ក្លាហានទទួលភារៈ ចេញទៅរកស៊ី នៅខាងក្រៅមិនចាញ់បុរសឡើយ។

តែនៅក្នុងសម័យថ្មីនេះទាំងបុរស ទាំងស្ត្រី សុទ្ធតែមានសមត្ថភាព ដូចគ្នា ស្ត្រីក៏មានសមត្ថភាពចេញទៅធ្វើការ រកស៊ីចិញ្ចឹមកូន ស្វាមី និង ឪពុកម្តាយ ។ នាពេលបច្ចុប្បន្ន​ បើពីរនាក់ប្តីប្រពន្ធ ចេញទៅធ្វើការរកស៊ីទាំងពីរនាក់ នោះធ្វើអោយសេដ្ឋកិច្ចគ្រួសារ របស់គេកាន់តែប្រសើរឡើង ។ តែទទឹមនឹងធ្វើការដូចគ្នា ភាពជាស្ត្រី ជាប្រពន្ធមានការហត់នឿយជាងបុរស មើលការរៀបចំ អោយកូន ធ្វើម្ហូប រៀបចំផ្ទះ មានភាពរវល់ច្រើនជាងបុរសជាប្តីច្រើន។

ដូចនៅក្នុងវីដេអូខាងក្រោម៖

បើទោះជាតាមសភាពជាក់ស្តែង បុរសនិងស្ត្រីមាន​ភារៈ និងគុណសម្បត្តិដូចគ្នា ឬអាចបំពេញឲ្យគ្នាយ៉ាងនេះក្តី ក៏សង្គមមនុស្សនៅសម័យមុន មិនសូវជាចាប់អារម្មណ៍ក្នុង​ការ​ឲ្យតម្លៃ ដល់ស្ត្រីដូចជាបុរសឡើយ។ ទើបតែក្រោយពីមានការទាមទារ ពីសំណាក់ស្ត្រីក្លាហាន យ៉ាងផុសផុលកន្លង​មក​ប៉ុណ្ណោះ ទើបពិភពលោក ព្រមទទួលស្គាល់ និងលើកតម្លៃស្រ្តីឲ្យមានតម្លៃ ស្មើនឹងបុរសនៅលើគ្រប់វិស័យ ដូចសព្វថ្ងៃនេះ។