៧ ចំណុចលើមុខមនុស្សស្រី បញ្ជាក់ថានាងជាមនុស្សសំណាងខ្លាំងណាស់
មនុស្សស្រីគ្រប់គ្នាប្រាកដជាចង់ដឹងថាខ្លួនឯងមានសំណាងឬអត់ហើយមើលទៅ? កុំបង្អង់យូរ មកតាមដានពីលក្ខណៈសម្បត្តិពេញលេញដែលនារីមានសំណាង មាននៅជាប់ខ្លួន៖
១.ចិញ្ចើមខ្ពស់
បើអ្នកចន្លោះរវាងភ្នែក និងចិញ្ចើមខ្ពស់ត្រូវបានគេចាត់ទុកថាជាមនុស្សមាន សំណាង។ ប្រសិនបើចិញ្ចើមធំ ហើយទូលាយបញ្ជាក់ថាជាមនុស្សស្រីមានកោសល្យ។ ស្ត្រីមានចិញ្ចើមបែបនេះ មានសំណាងក្នុងការធំធាត់នៅក្នុងគ្រួសារអ្នកមាន និងទទួលបានទ្រព្យសម្បត្តិរបស់ជីដូនជីតា ឬឪពុកម្ដាយពេលពួកលោកចាកចែកឋាន។ ពួកគេក៏នឹងមានឱកាសរៀបការជាមួយអ្នកមានអំណាចដែលមានស្ថានភាពហិរញ្ញវត្ថុល្អដែរ។
២.មុខពេញ
ស្ត្រីដែលមានរង្វង់មុខពេញ ជារឿយៗងាយស្រួលមានទំនាក់ទំនងជាមួយ សុភាពរាបសារ និងមានចិត្តល្អ។ នៅក្នុងគ្រួសារនាងគឺជាភរិយាដែលមានទំនួលខុសត្រូវ គិតគូរពីប្ដី ផ្ទះ និងឪពុកម្ដាយយ៉ាងខ្លាំង។ អ្នកមានមុខបែបនេះទទួលបានថេរភាពសេដ្ឋកិច្ចពេញមួយជីវិតរបស់ពួកគេ។
៣.បបូរមាត់ជុចជ្រៅ
ស្ត្រីដែលមានបបូរមាត់ដូចនៅក្នុងរូបនេះ គឺពិតជាសំណាងមែនទែន។ នាងជាមនុស្សមានភាពឆ្លាតវៃ ជាអាចឲ្យឪពុកម្ដាយពឹងពាក់ពេលចាស់។ ចំណុចពិសេសមួយទៀត គឺកមានអាយុវែង ប្រាកដដោយសុខភាពល្អ។
៤.ច្រមុះខ្ពស់
ច្រមុះត្រូវបានគេចាត់ទុកជាកន្លែងមានរាសីខ្ពស់បំផុត។ ស្ត្រីម្នាក់ដែលមានច្រមុះខ្ពស់ ជាញឹកញាប់ត្រូវគេមើលឃើញថាពោរពេញដោយសំណាង និងអំណាច។ ពួកគេនឹងទទួលបានជោគជ័យក្នុងអាជីពក៏ដូចជាមានគ្រួសារដែលសប្បាយរីករាយ។ ដូចនេះហើយទើបបានជាមនុស្សស្រីមួយចំនួនខំទៅធ្វើច្រមុះឲ្យខ្ពស់។
៥.ត្រចៀកធំ
ស្ត្រីមានឆ្អឹងត្រចៀកធំមានសំណាងមួយ គឺជីវិតគ្មានភាពស្មុគស្មាញ និងជាមនុស្សចិត្តសប្បុរស។ ពួកគេជាស្ត្រីដែលស្រលាញ់ប្ដី ស្រលាញ់កូនៗ ហើយមានឆន្ទៈលះបង់ដើម្បីគ្រួសារ។
៦.ចិញ្ចើមស្អាត
ច្បាស់លាស់ណាស់ដែលថា ស្ត្រីមានចិញ្ចើមខ្មៅក្រាស់ ជីវិតមានភាពកក់ក្ដៅជានិច្ច។ បន្ទាប់ពីអាពាហ៍ពិពាហ៍ពួកគេក៏មានសល់ទ្រព្យជាច្រើន ហើយពេលវ័យចំណាស់ពួកគេក៏រីករាយនឹងទ្រព្យសម្បត្តិ និងសុខភាពបរិបូរណ៍។
៧. ភ្នែកធំពណ៌ខ្មៅ
ស្ត្រីម្នាក់ដែលមានភ្នែកធំពណ៌ខ្មៅ និងសដែលបែងចែកគ្នាយ៉ាងច្បាស់ ជាមនុស្សមានទេពកោសល្យទាក់ទាញមនុស្សភេទផ្ទុយគ្នា។ ពួកគេជាមនុស្សឆ្លាតវៃមានទស្សនៈនយោបាយ មានគំនិតរៀបចំល្អ និងរក្សាភាពស្ងប់ស្ងាត់។ នារីមានលក្ខណៈបែបនេះត្រូវបានគេព្យាករណ៍ថា ក្រោយរៀបអាពាហ៍ពិពាហ៍ជីវិតនឹងសម្បូរសប្បាយ គ្រួសារមានសុភមង្គល និងកូនប្រកបដោយគន្លងធម៌៕
ប្រភព៖ Sabay