ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា នឹងអាចមើលឃើញចន្ទគ្រាស ដែលបង្ហាញខ្លួនយូរបំផុតប្រចាំសតវត្ស នៅប៉ុន្មានថ្ងៃខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1364
កម្ពុជា នឹងអាចមើលឃើញចន្ទគ្រាស ដែលបង្ហាញខ្លួនយូរបំផុតប្រចាំសតវត្ស នៅប៉ុន្មានថ្ងៃខាងមុខកម្ពុជា នឹងអាចមើលឃើញចន្ទគ្រាស ដែលបង្ហាញខ្លួនយូរបំផុតប្រចាំសតវត្ស នៅប៉ុន្មានថ្ងៃខាងមុខ

យោង​តាម​គេហទំព័រ Space បាន​ឲ្យ​ដឹង​ថា ចន្ទគ្រាស​យូរ​បំផុត​ប្រចាំ​សតវត្ស​ទី​២១ នឹង​បង្ហាញ​ខ្លួន​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៨ ខែ​កក្កដា ឆ្នាំ២០១៨ ខាង​មុខ​នេះ ដោយ​មាន​រយៈពេល​សរុប​ជិត​២ម៉ោង​ឯណោះ។

Related image

 

ចន្ទគ្រាស​ដែល​មាន​ពណ៌​ក្រហម​ឆ្អើម​ឆ្អៅ «Blood Moon» នេះ នឹង​មិន​អាច​មើល​ឃើញ​ឡើយ​ចំពោះ​អ្នក​នៅ​អាមេរិក​ខាងជើង លើកលែង​តែ​មើល​តាមរយៈ​ការ​ផ្សាយ​វីដេអូ​លើ​អ៊ីនធឺណិត (Webcast)។ ផ្ទុយទៅវិញ អ្នក​នៅ​អាហ្វ្រិក , មជ្ឈិមបូព៌ា , អាស៊ីអាគ្នេយ៍ និង តំបន់​មហាសមុទ្រ​ឥណ្ឌា នឹង​អាច​មើល​ឃើញ​ពេញ​ភ្នែក​តែម្ដង។

ចន្ទគ្រាស​នៅ​ខែ​កក្កដា​នេះ កើតឡើង​ចំ​ថ្ងៃ​តែ​មួយ នៅ​ពេល​ដែល​ភព​ព្រះអង្គារ​ឈាន​ដល់​ចំណុច​ផ្ទុយ​នឹង​ព្រះអាទិត្យ ធ្វើ​ឲ្យ​វា​ភ្លឺ​ខ្លាំង​បំផុត​នៅ​ពេល​យប់។ បន្ទាប់​មក​ នៅ​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ២០១៨ ភព​ព្រះអង្គារ​នឹង​ស្ថិត​នៅ​ជិត​ផែនដី​បំផុត គិត​ចាប់​តាំង​ពី​ឆ្នាំ២០០៣ មក ពោល​គឺ​ចម្ងាយ ៥៧,៦ លាន​គីឡូម៉ែត្រ។

Image result for ចន្ទគ្រាស

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៨ ប្រជាជន​កម្ពុជា​នឹង​អាច​មើល​ចន្ទគ្រាស​ចាប់​ពី​វេលា​ម៉ោង ២៖៣០នាទី​ព្រឹក ដល់ ៤៖១៣នាទី​ព្រឹក ធ្វើ​ឲ្យ​វា​ក្លាយ​ជា​ចន្ទគ្រាស​ដែល​បង្ហាញ​ខ្លួន​យូរ​បំផុត​ប្រចាំ​សតវត្ស​ទី​២១។

ទោះ​បី​ជា​យ៉ាង​ណា ចន្ទគ្រាស​នឹង​មាន​ទំហំ​តូច​ជាង​ធម្មតា ដោយ​សារ​តែ​ឆ្នាំនេះ ព្រះ​ចន្ទ​ស្ថិត​នៅ​ចំណុច​ឆ្ងាយ​បំផុត​ពី​ផែនដី ពោល​គឺ​ចម្ងាយ ៤០៦ ០៨៦គីឡូម៉ែត្រ៕