ខ្មែរប៉ុស្ដិ៍ Close

លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ៣ ១៥គម រងការខូចខាតដោយជំនន់ទឹកភ្លៀង នឹងត្រូវជួសជុលអោយហើយ បណ្តោះអាសន្នក្នុង ១សប្តាហ៍!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី២១ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 66
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ៣ ១៥គម រងការខូចខាតដោយជំនន់ទឹកភ្លៀង នឹងត្រូវជួសជុលអោយហើយ បណ្តោះអាសន្នក្នុង ១សប្តាហ៍! លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ៣ ១៥គម រងការខូចខាតដោយជំនន់ទឹកភ្លៀង នឹងត្រូវជួសជុលអោយហើយ បណ្តោះអាសន្នក្នុង ១សប្តាហ៍!

ថ្ងៃសុក្រ ៨កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យមើលស្ថានភាពផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀង ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលខេត្តកំពត ប្រធានមន្ទីពាក់ព័ន្ធជុំវិញខេត្ត។

បន្ទាប់ពីការចុះពិនិត្យផ្លូវជាតិលេខ៤ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបន្តចុះពិនិត្យមើលផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៣៣ ដែលរងការខូចខាតដោយសារទឹកភ្លៀងបន្តទៀត។

នៅក្នុងការចុះពិនិត្យពិនិត្យការខូចខាតនោះ លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ប្រាប់ថា ផ្លូវដែលរងការខូចខាតដោយសារទឹកជំនន់ទឹកភ្លៀងប្រវែង ១៥គម. នឹងត្រូវជួសជុលឡើងវិញឱ្យរួចរាល់ក្នុងរយពេល ១សប្តាហ៍ ដោយក្រុមហ៊ុន CRBC ដែលចាប់ផ្តើមពីថ្ងៃអាទិត្យ ទី២២ ខែកក្កដា ឆ្នាំ២០១៨ នេះ។

លោកទេសរដ្ឋមន្ដ្រី ក៏បានផ្ដាំផ្ញើ និងអំពាវនាវទៅដល់ក្រុមហ៊ុនដឹកទំនិញទាំងអស់ សូមមេត្តាកុំដឹកទំនិញលើសទម្ងន់កំណត់ ព្រោះវានាំឱ្យខូចខាតផ្លូវ ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដែលនាំខាតបង់ថវិកាជាតិ ប៉ះពាល់សេដ្ឋកិច្ចជាតិផងដែរ សូមឱ្យចូលរួមថែរក្សាទាំងអស់គ្នា ចូលរួមគោរពច្បាប់ទាំងអស់គ្នា៕

 

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទទាក់ទង