ជប៉ុន ប្រកាសស្វែងរក និនចារ (Ninja) ដោយផ្តល់ប្រាក់ខែយ៉ាងច្រើន
Iga ដែលជាទីក្រុងតូចមួយ នៅក្នុងខេត្ត Mie Prefecture របស់ប្រទេសជប៉ុន ត្រូវបានគេរាយការណ៍ថា កំពុងជួបវិបត្តិខ្វះខាតនិនចារយ៉ាងខ្លាំង បើទោះបីជាផ្ដល់ប្រាក់ខែច្រើនក្ដី។
ទីក្រុង Iga ដែលគេជឿថាជាកន្លែងកំណើតរបស់និនចារ ធ្លាប់ទទួលបានអ្នកទេសចរប្រហែល ៣០ ០០០នាក់ ចូលមកទស្សនា និងទទួលយកពិសោធន៍ នៃពិធីបុណ្យនិនចាប្រចាំឆ្នាំ។ ប៉ុន្តែ ខណៈពេលដែលវាជាដំណឹងល្អសម្រាប់មនុស្សមួយចំនួន ទីក្រុងមួយនេះកំពុងទទួលរងនូវបញ្ហាកង្វះខាតនិនចារ ហើយមនុស្សវ័យក្មេងជាច្រើន កំពុងចាកចេញពីទីនោះទៀតផង។
កាលពីឆ្នាំមុន ខេត្ត Mie Prefecture បានទាក់ទាញមនុស្សវ័យក្មេងថ្មីឲ្យមករស់នៅតែ ៤៣នាក់ប៉ុណ្ណោះ ខណៈទីក្រុង Iga ទាំងមូលបាត់បង់ប្រជាពលរដ្ឋប្រមាណ ១ ០០០នាក់។ ដើម្បីជួយឲ្យសេដ្ឋកិច្ចនៅក្នុងតំបន់រីកលូតលាស់ឡើងវិញ ចៅហ្វាយក្រុង Iga លោក Sakae Okamoto គ្រោងនឹងប្រើនិនចារ ដើម្បីសម្ដែងទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិ ក្នុងពិធីបុណ្យប្រចាំឆ្នាំរបស់ខ្លួន។
យ៉ាងណាមិញ ជប៉ុន កំពុងតែត្រូវការនិនចារជាចាំបាច់ ខណៈប្រាក់ឈ្នួលនឹងទទួលបានរហូតដល់ទៅ ៨៥ ០០០ដុល្លារក្នុងមួយឆ្នាំ៕
សូមទស្សនាវីដេអូខាងក្រោម៖