ខ្មែរប៉ុស្ដិ៍ Close

ទស្សនៈកូនខ្មែរ៖ ពួកសង្គមងងឹតកំពុងបង្កើតព័ត៌មានក្លែងក្លាយបំពុលសង្គម!

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 25
ទស្សនៈកូនខ្មែរ៖ ពួកសង្គមងងឹតកំពុងបង្កើតព័ត៌មានក្លែងក្លាយបំពុលសង្គម! ទស្សនៈកូនខ្មែរ៖ ពួកសង្គមងងឹតកំពុងបង្កើតព័ត៌មានក្លែងក្លាយបំពុលសង្គម!

ក្រុមសង្គមងងឹតដឹកនាំដោយទណ្ឌិតសម រង្ស៊ី កំពុងប្រើឧបាយកលទុច្ចរិតគ្រប់បែបយ៉ាងដែលខួរក្បាលអសិរពិសរបស់ ពួកគេអាចផលិតបានតែរឿង
អាក្រក់ៗស្មោគគ្រោកដើម្បីបំពុលប្រជាពលរដ្ឋខ្មែរ។ ក្នុងចំណោមឧបាយកលទុច្ចរិតជាច្រើន ពួកគេបានបង្កើតព័ត៌មានក្លែងក្លាយដើម្បីប្រើជាមធ្យោបាយមួយក្នុងការ បំពេញគោលដៅដ៏ខ្មៅកខ្វក់របស់ខ្លួន។ ជាក់ស្តែង បន្ទាប់ពីបានយកព្រះមហាក្សត្រទៅលេងសើចក្នុងល្បែងបោកប្រាស់ប្រជាពលរដ្ឋដោយគ្មានកោតញញើតមក ក្រុមឧទ្ទាមក្រៅច្បាប់ដឹកនាំដោយ សម រង្ស៊ី បានបង្កើតព័ត៌មានក្លែងក្លាយមួយទៀតតាមរយៈការក្លែងបន្លំជាសមាគមវៀតណាមនៅកម្ពុជា ហើយអំពាវនាវឲ្យពលរដ្ឋវៀតណាមទៅ បោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា។
គោលដៅរបស់ក្រុម សម រង្ស៊ី ដែលប្រឌិតព័ត៌មានក្លែងក្លាយនេះឡើងគឺ៖
ទី១៖ ដើម្បីបញ្ឆេះកំហឹងជាតិសាសន៍ឲ្យខ្មែរស្អប់ វៀតណាមដូចដែលពួកគេធ្លាប់បានធ្វើជាច្រើនទសវត្សរ៍មកហើយ។ ការដុតបញ្ឆេះកំហឹងពូជសាសន៍គឺជាស្នូលនៃគោលនយោបាយរបស់ សម រង្ស៊ី ដែលបានអនុវត្តចាប់តាំងពីការបង្កើតបក្សដំបូងតាំងពីឆ្នាំ ១៩៩៥ មក។ ជាគោល នយោបាយដែលពិភពលោកកំពុងស្អប់ខ្ពើមបំផុត តែវាក៍កំពុងពេញនិយមបំផុតសម្រាប់ក្រុមជ្រុលនិយមរបស់ សម រង្ស៊ី ពីព្រោះគោលបំណង ចុង
ក្រោយរបស់ពួកគេដែលបំផុសរឿងនេះគឺដើម្បីឲ្យខ្មែរសម្លាប់ជនជាតិវៀតណាមដូចពួកប៉ុល ពត។
ទី២៖ ដើម្បីបំផ្លាញការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ខាងមុខដូចដែល ពួកគេបាននិងកំពុងប៉ុនប៉ងសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជាហើយ ងាកទៅដណ្តើមអំណាចតាមរយៈការបង្ហូរឈាមដូចអតីតកាលឡើងវិញពីព្រោះពួក នេះយល់ថា ការបោះឆ្នោតមិនអាចឲ្យពួកគេឈ្នះគណបក្សប្រជាជនកម្ពុជាបានឡើយដោយសារ ប្រជាពលរដ្ឋខ្មែរមិនបោះឆ្នោតឲ្យពួកគេឡើយពីព្រោះតែខ្មែរស្អប់ខ្ពើមពពួកសង្គមងងឹតដែលមិនចេះធ្វើអ្វីដើម្បីសង្គមទាល់តែសោះ គឺចេះតែបង្ករឿង ញុះញង់ បញ្ឆេះកំហឹង។ ម្លោះហើយ បានជាក្រុម សម រង្ស៊ី នេះកំពុងតាំងខ្លួនជាសត្រូវនឹងការបោះឆ្នោត។
ទី៣៖ ដើម្បីពង្វក់ស្មារតី ពលរដ្ឋខ្មែរជាពិសេសយុវជន ដែលកំពុងពេញនិយមលេង
ហ្វេសប៊ុកឲ្យពុលនឹងព័ត៌មានមិនពិតដែលពួកគេប្រឌិតឡើង។ គោលដៅរបស់ក្រុមនេះគឺធ្វើយ៉ាងណាកុំឲ្យយុវជនដែលជាទំពាំងស្នងឬស្ស៊ី ទទួលបាន ព័ត៌មានពិត ព័ត៌មានល្អៗ ដើម្បីជាគ្រឹះកសាងគំនិតវិជ្ជមានសម្រាប់ជួយសង្គមឡើយ។ ផ្ទុយទៅវិញ ពួកសង្គមងងឹតដឹកនាំដោយ សម រង្ស៊ី ពង្វក់ខួរក្បាលយុវជនឲ្យពុលនឹងព័ត៌មានអាក្រក់ដើម្បីពួកគេងាយដឹកច្រមុះ ងាយបោកប្រាស់ ឲ្យបម្រើគោលនយោបាយទុច្ចរិតរបស់ខ្លួន។
ទី៤៖ ដើម្បីបម្រើមហិច្ឆតាចៅហ្វាយបរទេសរបស់ពួកគេក្នុងការបង្កើតចលនាបដិវត្តន៍ ពណ៌នៅកម្ពុជា។ ដូចយើង បានដឹងស្រាប់ ក្រុមស្ថាបនិកចលនាបដិវត្តពណ៌ចាប់យកយុវជនឈាមរាវ និងជនសង្គមងងឹតជាក្រុមគោលដៅពីព្រោះក្រុមនេះជាជន ដៃដល់ពូកែជេរប្រមាថ វាយបំផ្លាញ និងអាចបង្កអំពើហិង្សាបានគ្រប់បែបយ៉ាង។ ដូច្នេះ ពួកគេត្រូវពង្វក់ស្មារតីក្រុមគោលដៅនេះឲ្យវង្វេង លែងដឹងខុសត្រូវទើបស្រួលប្រើ។ អ្វីដែលគេបានឃើញក្នុងហ្វេសប៊ុក របស់ក្រុមនេះជាឧទាហរណ៍ស្រាប់។ គេនៅចាំបានថា សម រង្ស៊ី ធ្លាប់បានប្រើប្រាស់ពួក ញៀនថ្នាំដើម្បីធ្វើបាតុកម្មឈានទៅផ្ទុះហិង្សាវាយកម្ទេច ដុតបំផ្លាញ និងបង្កឲ្យមានអំពើហិង្សារហូតដល់មានមនុស្សស្លាប់ និង របួសកាលពីក្រោយការបោះឆ្នោតឆ្នាំ ២០១៣ ដែល ពួកគេយកជាការសាកល្បងសម្រេចគោលដៅបដិវត្តន៍ពណ៌។ ប៉ុន្តែ គោលដៅនេះត្រូវបរាជ័យទាំងស្រុងដោយសារ រាជរដ្ឋាភិបាលបានដឹងផែនការ មុន ហើយវាយបំបែកទាន់ពេលវេលា រហូតធ្វើឲ្យពួកសម រង្ស៊ី ក្លាយជាឧទ្ទាមចោរព្រៃរកដីនៅមិនបាន។
សរុបទៅ នយោបាយកខ្វក់ខ្មៅងងឹតរបស់ សម រង្ស៊ី គ្មានអ្វីជាអាថ៌កំបាំងឡើយ។ ពួកគេធ្លាប់បានអនុវត្តន៍តាំងពីច្រើនទសវត្សរ៍មកហើយ។ ឥឡូវនេះ ល្បិចកលរបស់ពួកគេកាន់តែពិសពុលជាងមុនទៅទៀត ដោយសារតែពួកគេខឹងសម្បារខ្លាំងណាស់ដែលឧបាយកល របស់ខ្លួនត្រូវទទួលបរាជ័យជាបន្តបន្ទាប់ស្ទើរតែទាំងស្រុងទៅហើយ។ ទោះយ៉ាងណា នេះគ្រាន់តែជាស្ថានភាពមនុស្ស ស្លឈាមតែប៉ុណ្ណោះ។ ល្បិចកលដដែលៗនេះមិនអាចធ្វើឲ្យប្រទេសនេះក្រឡាប់ចាក់ ដូចដែលពួកគេប៉ងបានឡើយពីព្រោះតែយើងមានបង្អែករឹងមាំបំផុត នោះគឺរាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាអ្នកធានាការពារសន្តិភាព ស្ថិរភាពសង្គម ការពាររបបប្រជាធិបតេយ្យ សេរី ពហុបក្ស និងរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា។
ផ្ទុយទៅវិញ ក្រុមសង្គមងងឹតនេះនឹងស្គាល់តែក្តីវិនាសងើបមុខ
មិនរួចឡើយក្រោមបណ្តាសារ របស់ពលរដ្ឋខ្មែរ បណ្តាសារ របស់បារមីថែរក្សាព្រះរាជាណាចក្រកម្ពុជា និងបណ្តាសាររបស់ទេវតាថែរក្សាទ្វីបលោកទាំងមូលដែលជាអ្នកការពារអំពើល្អនៅលើផែន ដីនេះ៕

ដោយ៖ ព្រឹទ្ធាចារ្យម្ចាស់ស្រុកម្នាក់

អត្ថបទទាក់ទង