ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យគណបក្សកាន់អំណាចទាត់​ចោល​គោល​បំ​ណង​ទុច្ចរិត​របស់​ទណ្ឌិត​ សម រង្ស៊ី ដែល​ចង់ដោះ​ស្រាយ​តាម​របៀបរបស់​​ដែល​ហៅថា « ជាកញ្ចប់ »

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 39
អ្នកនាំពាក្យគណបក្សកាន់អំណាចទាត់​ចោល​គោល​បំ​ណង​ទុច្ចរិត​របស់​ទណ្ឌិត​ សម រង្ស៊ី ដែល​ចង់ដោះ​ស្រាយ​តាម​របៀបរបស់​​ដែល​ហៅថា « ជាកញ្ចប់ » អ្នកនាំពាក្យគណបក្សកាន់អំណាចទាត់​ចោល​គោល​បំ​ណង​ទុច្ចរិត​របស់​ទណ្ឌិត​ សម រង្ស៊ី ដែល​ចង់ដោះ​ស្រាយ​តាម​របៀបរបស់​​ដែល​ហៅថា « ជាកញ្ចប់ »

ឯកឧត្តម​ សុខ ឥសាន អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី ដែលបច្ចប្បន្នកំពុងរស់នៅនិរទេសខ្លួនឯនាយសមុទ្រ ហើយគ្មានតួនាទីអ្វីសោះ បានចេញមុខមកដាក់បញ្ហាជាដំណោះស្រាយសម្រាប់កម្ពុជា ដែលកំពុងពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ  ។

ឆ្លើយ​តប​ទៅ​នឹង​គោល​បំ​ណង​ទុច្ចរិត​របស់​ទណ្ឌិត​ សម រង្ស៊ី នេះ​ ឯកឧត្តម​ សុខ ឥសាន បាន​អះអាង​ថា​ រាជរដ្ឋាភិបាលកម្ពុជាដែលកើតចេញ​ពីឆន្ទៈរបស់ប្រជាជនកម្ពុជា គឺមានតួនាទីការពារសន្តិភាព ស្ថិរភាពនយោបាយ សេចក្តីសុខជូនប្រជាជន ។ ឯកឧត្តម​បន្ថែម​ថា ទន្ទឹមនឹងនេះក៏មានវិធានការផ្លូវច្បាប់ចំពោះរាល់ជនដែលប្រព្រឹត្តល្មើសច្បាប់ ជាពិសេសក្រុមជនដែល​លក់ក្បាលឲ្យបរទេស ប៉ុនប៉ងបំផ្លាញសេចក្តីសុខ សន្តិភាពស្ថេរភាពនយោបាយ និងជីវភាពរស់នៅដ៏សុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា  គឺ​កម្ពុជា មិនអនុញ្ញាត្តឲ្យមានការបំផ្លាញណាមួយជាដាច់ខាត ។

ឯកឧត្តម​ សុខ ឥសាន​ បាន​សង្កត់​ធ្ងន់​ថា « ​ក្រុមជនក្បត់ជាតិ គ្មានតួនាទី និងសិទ្ធិអ្វីបន្តិចសោះ ក្នុងការដាក់លក្ខ័ណ្ឌមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់បន្ទុក ដាក់កំហុសមកលើរាជរដ្ឋាភិបាល ហើយបង្ខំឲ្យដោះលែងក្រុមជនក្បត់ជាតិ និងអង្គការចាត់តាំងក្បត់ជាតិនោះ ជាការមិនអាចទៅរួចជាដាច់ខាត ហើយគ្មានជាដាច់ខាត ទោះចេញតាមរូបភាពណាក៏ដោយ» ។

អ្នកនាំ​ពាក្យ​រូប​នេះ បាន​បន្ថែម​ថា នេះគ្រាន់តែជាឧបាយកលពិសពុល ឃុបឃិតជាមួយជនបរទេសមួយចំនួនដែលខួរក្បាលពោរពេញទៅដោយមនោគមន៏វិជ្ជាអាណានិគម និងអនុត្តរភាពនិយម ព្រមទាំងសង្គ្រាមត្រជាក់ហួសសម័យតែប៉ុណ្ណោះ ដែលចង់ប្រោះព្រំឲ្យពួកអាយ៉ងប្រតិកិរិយាបានរស់ឡើង​វិញ ដើម្បីមកបំផ្លាញ សន្តិភាព និងសមទ្ធិផលសង្គមជាតិ ដែលជាទិសដៅយុទ្ធសាស្ត្ររបស់ពួកគេ ។

សម្រាប់​ ឯកឧត្តម​ សុខ ឥសាន​ យល់​ថា របស់ដែលហៅថា ដំណោះស្រាយជាកញ្ចប់របស់ទណ្ឌិត សម រង្ស៊ី វាគ្រាន់តែជាឧបាយកលទុច្ចរិតបម្រើមហិច្ឆតារបស់បរទេស និងបំផ្លាញជាតិ និងប្រជាជនកម្ពុជាហើយប្រោះព្រំឲ្យខ្មោចបក្សដែល​រលាយ ស្លាប់​ទៅ​នោះ រស់ឡើងវិញតែប៉ុណ្ណោះ  លោកថា កម្ពុជាជាប្រទេសមានឯករាជ្យ និងមានអធិបតេយ្យភាពពេញលេញ ដែលកំពុងធ្វើដំណើរតាមគន្លងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ៕

 

 

អត្ថបទទាក់ទង