ខ្មែរប៉ុស្ដិ៍ Close

ព្រឹកស្អែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើសន្និសីទកាសែតដោយថ្លែងសារទៅកាន់ប្រជាជនកម្ពុជាទូទាំងប្រទេសទាក់ទិននឹងស្ថានភាពជម្ងឺកូវីដ-១៩នៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២០ ព័ត៌មានទូទៅ 67
ព្រឹកស្អែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើសន្និសីទកាសែតដោយថ្លែងសារទៅកាន់ប្រជាជនកម្ពុជាទូទាំងប្រទេសទាក់ទិននឹងស្ថានភាពជម្ងឺកូវីដ-១៩នៅកម្ពុជា ព្រឹកស្អែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើសន្និសីទកាសែតដោយថ្លែងសារទៅកាន់ប្រជាជនកម្ពុជាទូទាំងប្រទេសទាក់ទិននឹងស្ថានភាពជម្ងឺកូវីដ-១៩នៅកម្ពុជា

តាមរយៈលោក ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានអោយដឹងតាមប្រព័ន្ធតេឡេក្រាមថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើសន្និសីទកាសែត ដោយថ្លែងសារមួយចំនួនទាក់ទិននឹងស្ថានភាពជម្ងឺកូវីដ-១៩នៅប្រទេសកម្ពុជា ទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដោយមានការផ្សាយផ្ទាល់ និងបន្តផ្ទាល់តាមទូរទស្សន៍ វេបសាយ និងបណ្ដាញសង្គមផ្លូវការមួយចំនួន។

បើតាមលោក ស្វាយ ស៊ីថា សន្និសីទសារព័ត៌មាននេះនឹងធ្វើឡើងនៅវិមានសន្តិភាព នៃទីស្ដីការគណៈរដ្ឋមន្ត្រី វេលាម៉ោង ៩ព្រឹក ដោយមានការចោទជាសំណួរពីអ្នកសារព័ត៌មានផងដែរ៕

អត្ថបទទាក់ទង