ខ្មែរប៉ុស្ដិ៍ Close

មោទនភាពជាតិខ្មែរ! រត់ដើម្បីទេសចរណ៍ជាតិក្នុងព្រឹត្តិការណ៍ GANZBERG EQUINOX RUN 2026 !

ដោយ៖សូ សែនឬទ្ធា | ម្សិលមិញ ម៉ោង 10:22 am GANZBERG 154
មោទនភាពជាតិខ្មែរ! រត់ដើម្បីទេសចរណ៍ជាតិក្នុងព្រឹត្តិការណ៍ GANZBERG EQUINOX RUN 2026 ! មោទនភាពជាតិខ្មែរ! រត់ដើម្បីទេសចរណ៍ជាតិក្នុងព្រឹត្តិការណ៍ GANZBERG EQUINOX RUN 2026 !

When Life Hurts, Run នៅសៀមរាប Heal! ត្រៀមខ្លួនទទួលយកទស្សនីយភាពដ៏អស្ចារ្យបំផុតដែលមានតែមួយលើពិភពលោកក្នុងឱកាសសមរាត្រីរដូវវស្សា ដែលព្រះអាទិត្យនឹងរះចំកណ្ដាលកំពូលប្រាង្គប្រាសាទអង្គរវត្ត។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រសួងទេសចរណ៍ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងអាជ្ញាធរជាតិអប្សរា ព្រមទាំងមានការឧបត្ថម្ភធំដោយ GANZBERG បានសហការគ្នារៀបចំព្រឹត្តិការណ៍ «GANZBERG EQUINOX RUN 2026» ឡើង ដើម្បីបង្កើតជាព្រឹត្តិការណ៍នៃការចងចាំដ៏អស្ចារ្យប្រចាំឆ្នាំនៅលើទឹកដីអច្ឆរិយៈខេត្តសៀមរាប។

• រត់ដើម្បីផ្សព្វផ្សាយទេសចរណ៍
• រត់ដើម្បីសប្បុរសធម៌
• រត់ដើម្បីមោទនភាពជាតិខ្មែរ

ព្រឹត្តិការណ៍រត់កម្សាន្ដនារដូវកាលបៃតងដ៏ស្រស់ស្អាតបំផុតនេះ នឹងប្រមូលផ្ដុំដោយមនុស្សរាប់ពាន់នាក់ឱ្យមកជួបជុំគ្នានៅថ្ងៃទី២១ កញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៤ ទាបភ្លឺតទៅ ជាមួយនឹងទិសដៅចេញដំណើរពីមាត់ស្ទឹងខេត្តសៀមរាបឆ្ពោះទៅកាន់ប្រាសាទអង្គរវត្តផ្ទាល់តែម្ដង។ ដូច្នេះ សូមកុំខកខានឱ្យសោះ ព្រោះការចុះឈ្មោះម្នាក់ៗរបស់អ្នក គឺជាការចូលរួមចំណែកផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាតិយើងឱ្យល្បីសុះសាយទូទាំងពិភពលោក៕

អត្ថបទទាក់ទង