ជំនួបពិភាក្សារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគី បានបង្ហាញការប្តេជ្ញារួមគ្នាក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រសន្តិភាព
ជំនួបពិភាក្សារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងសមភាគី បានបង្ហាញការប្តេជ្ញារួមគ្នាក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រសន្តិភាព
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្តីពីលទ្ធផលនៃជំនួបទ្វេភាគីរវាង ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយរដ្ឋមន្ត្រីការបរទេស និង ប្រធានគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ាន និងសហភាពអឺរ៉ុប ក្នុងឱកាសកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៥ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី២ នៃប្រទេសព្រុយណេដារូស្សាឡាម ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប (AEMM) លើកទី២៥ នៅថ្ងៃទី ២៧-២៨ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីបានដា ស៊េរីបេហ្គាវ៉ាន់ ប្រទេសព្រុយណេដារូស្សាឡាម។
ក្នុងជំនួបពិភាក្សាខាងលើទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសមភាគី បានផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់ និងអន្តរជាតិដែលជាប្រយោជន៍រួម ដោយបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញារួមគ្នាក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក៏ដូចជាការគោរព ច្បាប់អន្តរជាតិ និង ការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដូចខាងក្រោម៖




