អាល្លឺម៉ង់គាំទ្រទំនើបកម្មគយ និងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្មនៅកម្ពុជា
យោងតាមការបង្ហោះផ្សាយរបស់ស្ថានទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក Stefan Messerer រួមជាមួយឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប លោក Igor Driesmans និងតំណាងមកពីក្រសួង និងដៃគូសំខាន់ៗ បានអញ្ជើញទៅទស្សនកិច្ចនៅអាកាសយានដ្ឋានអន្តរជាតិតេជោថ្មី ដើម្បីឃើញដោយផ្ទាល់នូវរបៀបដែលកិច្ចគាំទ្ររួមគ្នារបស់យើងកំពុងជួយដល់ការធ្វើទំនើបកម្មគយ និងបង្កើនប្រសិទ្ធភាពពាណិជ្ជកម្ម។
តាមរយៈកម្មវិធី EU-German GATE ប្រទេសអាល្លឺម៉ង់ និងសហភាពអឺរ៉ុបមានមោទនភាពក្នុងការគាំទ្រការដាក់ឱ្យដំណើរការ ការបំពេញបែបបទគយមុនពេលទំនិញមកដល់ (PAP) តាមប្រព័ន្ធអេឡិចត្រូនិក ដែលជួយឱ្យទំនិញដឹកជញ្ជូនបានលឿន និងរលូនជាងមុន។ នៅក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក៏បានបង្ហាញពីតួនាទីដ៏សំខាន់របស់ដៃគូវិស័យឯកជន រួមទាំង DHL ក្នុងការធ្វើឱ្យភស្តុភារកម្មកាន់តែមានប្រសិទ្ធភាព និងអាចទុកចិត្តបាន។
លោកឯកអគ្គរដ្ឋទូត Messerer បានមានប្រសាសន៍ថា “ប្រទេសអាល្លឺម៉ង់មានមោទនភាពក្នុងការគាំទ្រប្រទេសកម្ពុជាក្នុងការជំរុញការផ្លាស់ប្តូរឌីជីថលគយរបស់ខ្លួន។ ការធ្វើទំនើបកម្មច្រកទ្វារទាំងនេះនឹងពន្លឿនពាណិជ្ជកម្ម ជំរុញកំណើនអាជីវកម្ម និងពង្រឹងស្តង់ដារភាពជឿជាក់សម្រាប់ទីផ្សារសកល”។
German Ambassador Stefan Messerer, alongside EU Ambassador Igor Driesmans and representatives from key ministries and partners, visited Techo International Airport to witness firsthand how our joint support is helping to modernize customs and improve trade efficiency.
Through the EU-German GATE programme, Germany and the EU are proud to support the rollout of Pre-Arrival Processing (PAP), helping goods clear more quickly and smoothly. The visit also highlighted the important role of private sector partners, including DHL, in making logistics more efficient and reliable.
“Germany is proud to support Cambodia in advancing its customs digital transformation. The modernisation of these gateways will expedite trade, foster business growth and strengthen reliability standards for the global market,” said Ambassador Messerer.




