ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុន Ganzberg នាំយកអំណោយជូនដល់បងប្អូនភៀសសឹក និងវីរកងទ័ពជួរមុខ នៅក្នុង​ឱកាស​ចូលឆ្នាំថ្មី​ខាងមុខនេះ​

ដោយ៖សូ សែនឬទ្ធា | ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ GANZBERG 595
ក្រុមហ៊ុន Ganzberg នាំយកអំណោយជូនដល់បងប្អូនភៀសសឹក និងវីរកងទ័ពជួរមុខ នៅក្នុង​ឱកាស​ចូលឆ្នាំថ្មី​ខាងមុខនេះ​ ក្រុមហ៊ុន Ganzberg នាំយកអំណោយជូនដល់បងប្អូនភៀសសឹក និងវីរកងទ័ពជួរមុខ នៅក្នុង​ឱកាស​ចូលឆ្នាំថ្មី​ខាងមុខនេះ​
ក្នុងស្មារតីខ្មែរជួយខ្មែរ និងដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ ក្រុមហ៊ុន Ganzberg បានកំពុងធ្វេីការងារមនុស្សធម៌យ៉ាងសកម្ម ដោយបាននាំយកនូវគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់ជាច្រើន​ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក និងកងទ័ពដែលកំពុងឈរជើងនៅសមរភូមិជួរមុខ។
តាមរយៈយុទ្ធនាការ «GANZBERG ចែកក្តីស្រលាញ់» លោក Brewmaster GANZBERG បានរៀបចំនិងដឹកជញ្ជូនជំនួយ រួមមាន៖
 
• ស័ង្កសីប្រក់ដំបូលជាច្រេីនឡានធំៗ
• អង្ករ
• ទឹកបរិសុទ្ធ
• មួកសុវត្ថិភាព
 
ក្រុមហ៊ុន ស្រាបៀរ​ហ្គេនស៍បឺគ​ បានបញ្ជាក់ថា៖ យើងមិនទុកអ្នកទាំងអស់គ្នាចោលនោះទេ។ ក្រុមហ៊ុន​ Ganzberg នឹងបន្តសកម្មភាពសប្បុរសធម៌នេះ ដើម្បីកាត់បន្ថយការលំបាក និងជាកម្លាំងចិត្តដល់វីរកងទ័ពដែលកំពុងលះបង់ដើម្បីការពារបូរណភាពទឹកដីរបស់យើង»។
ជាទីបញ្ចប់ ក្រុមហ៊ុន Ganzberg ក៏បានផ្ញើសារសួរសុខទុក្ខ និងជូនពរដល់បងប្អូនភៀសសឹក ក៏ដូចជាវីរកងទ័ពទាំងអស់ សូមមានសុខភាពល្អមាំមួន និងមានសុវត្ថិភាពក្នុងបេសកកម្មបម្រើជាតិមាតុភូមិ។
Ganzberg: ផលិតផលខ្មែរ ទឹកចិត្តខ្មែរ ដើម្បីខ្មែរ!

អត្ថបទទាក់ទង