ខ្មែរប៉ុស្ដិ៍ Close

    គ្រាន់តែលក់អាវរបស់ Ronaldo ប៉ុន្មានថ្ងៃ ក៏អាចឲ្យ Juventus រួចដើមវិញបានដែរ

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 2184
    គ្រាន់តែលក់អាវរបស់ Ronaldo ប៉ុន្មានថ្ងៃ ក៏អាចឲ្យ Juventus រួចដើមវិញបានដែរគ្រាន់តែលក់អាវរបស់ Ronaldo ប៉ុន្មានថ្ងៃ ក៏អាចឲ្យ Juventus រួចដើមវិញបានដែរ

    Juventus បាន​ចំណាយ​លុយ​មហិមា​ទិញ​យក​ Cristiano Ronaldo ពី Real Madrid តម្លៃ​១០០​លាន​អឺរ៉ូ បើ​ទោះ​ជា​មាន​វ័យ​រហូត​៣៣​ឆ្នាំ​ទៅ​ហើយ​ក្ដី។​​

    កាល​ពី​ថ្ងៃ​អង្គារ​ មាន​ការ​ភ្ញាក់​ផ្អើល​ពី​ព័ត៌មាន​ដែល​ថា​ ម្ចាស់​ពាន​ Ballon d’Or ៥​សម័យ​កាល​បាន​ផ្ដាច់​ចំណង​៩​ឆ្នាំ​ជាមួយ​ Real Madrid ដោយ​ចុះ​កុងត្រា​លេង​៥​ឆ្នាំ​ជាមួយ​ក្លឹប​ជើង​ឯក​អ៊ីតាលី​ ហើយ​ទទួល​ថ្លៃ​នឿយហត់​កប់​ពពក​ជាង​៣០​លាន​ផោន​ក្នុង​១​ឆ្នាំ។​

    Image result for ronaldo juventus jersey

    ទោះ​ចំណាយ​ច្រើន​លើ​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ តែ​ Juventus ចាប់​ផ្ដើម​រក​ចំណូល​បាន​វិញ​មិន​ស្ទើរ​ ពីការទិញ​ដូរ​នេះ​។ ប្រភព​ពី​ Yahoo អះអាង​ថា ២៤​ម៉ោង​ក្រោយ​ប្រកាស​ទិញ​បាន Ronaldo អាវ​ Juventus លេខ​៧ លក់ដាច់ប្រមាណ ៥២០០០០​អាវ​ ដោយ​ក្នុង​១​អាវ​ថ្លៃ​ ១០៥​អឺរ៉ូ​ ដូច្នេះ​ក្លឹប​រក​ចំណូល​បាន​វិញ​ ៥៥​លាន​អឺរ៉ូ​ មាន​ន័យ​ថា​ជាង​ពាក់​កណ្ដាល​ហើយ។ ​

    Image result for ronaldo juventus jersey

    ក្រៅ​ពី​ផ្នែក​ហិរញ្ញវត្ថុ​ បើ​មើល​ទៅ​លើ​បណ្ដាញ​សង្គម​វិញ​ទំព័រ​ Instagram ក្រុម Juventus កើន​អ្នក​ Follow ចំនួន​ ១,៤​លាន​គណនី, Twitter កើន​ ១,១លាន​ និង​ Facebook កើន​៥​សែន​ Like ត្រឹម​២៤​ម៉ោង​ក្រោយ​ការ​ប្រកាស​ទិញ​បាន​ Ronaldo ប៉ុណ្ណោះ៕

    A woman wears a Cristiano Ronaldo's Juventus jersey in downtown Turin