អនុព័ន្ធយោធាបរទេសបានចុះត្រួតពិនិត្យតំបន់ប្រាសាទ ព្រះវិហារដែលរងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហារពីយោធាថៃ
អនុព័ន្ធយោធាបរទេសបានចុះត្រួតពិនិត្យតំបន់ប្រាសាទ ព្រះវិហារដែលរងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហារពីយោធាថៃ
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថានៅថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១១:១០នាទីព្រឹក ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនគណៈប្រតិភូអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ទាំង១២ប្រទេស អញ្ជើញទៅកាន់តំបន់ប្រាសាទព្រះវិហារនិងតំបន់ជុំវិញ ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ព្រះរាជាណាចក្រកម្ពុជា ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកដ៏មានតម្លៃបំផុតរបស់មនុស្សជាតិដែលរងការខូចខាតយ៉ាងដំណំដោយសារការវាយប្រហារពីសំណាក់យោធាថៃ។
សូមគូសបញ្ជាក់ផងដែរថា សកម្មភាពនៃវាយប្រហារទាំងពីរលើកដោយសព្វាវុធធុនធ្ងន់យ៉ាងច្រើនសន្ធឹកសន្ធាប់ជាពិសេសការទម្លាក់គ្រាប់បែកពីលើអាកាស ចេញពីយន្តហោះគ្មានមនុស្សបើកនិងយន្តហោះចម្បាំង ដែលបានបាញ់សំដៅមកលើប្រាសាទព្រះវិហារពីសំណាក់យោធាថៃបានធ្វើឱ្យប៉ះពាល់និងបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរបំផុតលើរចនាសម្ព័ន្ធផ្ទាល់របស់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ និងបរិវេណជុំវិញដែលទង្វើនេះបានបង្ហាញពីភាពអសីលធម៌ បង្ហាញពីការប្រមាថមាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិជាពិសេសជាមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាងបន្សល់ទុកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។
បើយោងតាមរយៈការកត់ត្រាចងក្រងពីការខូចខាតរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈឃើញថា ការកត់ត្រាចងក្រងពីការខូចខាតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញអំពីការខូចខាតធ្ងន់ធ្ងរលើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថតនិងវីដេអូដែលប្រមូលបានដោយអាជ្ញាធរជាតិព្រះវិហារក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ មាន ៥៦២កន្លែងដែលប្រាសាទព្រះវិហារបានទទួលរងផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរ។
ក្នុងនាមជារដ្ឋដែលគោរពច្បាប់និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងគោលការណ៍ជាមូលដ្ឋានរបស់ធម្មនុញ្ញអង្គការសហប្រជាជាតិនិងធម្មនុញ្ញអាស៊ានដោយប្រឆាំងជាដាច់ខាតការគំរាមឬការប្រើប្រាស់កម្លាំងសំដៅសម្រេចឱ្យបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ មិនលម្អៀង និងយូរអង្វែងដែលជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាជននៃប្រទេសទាំងពីរអាចរួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ។
(English Below)

H.E. Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
On Thursday, March 5, 2026, at 11:10 a.m., the Ministry of National Defence of the Kingdom of Cambodia coordinated with the delegations of foreign military attachés from 12 countries to visit Preah Vihear Temple and its surrounding area, located in Sra’em Commune, Choam Khsant district, Preah Vihear Province, Kingdom of Cambodia. This site is one of the most valuable World Heritage Sites of humanity and has been severely damaged by attacks carried out by Thai military forces.
It should be noted that two attacks involving a large number of heavy weapons, particularly aerial bombardments from drones and fighter jets conducted by the Thai military, caused severe damage and destruction to the physical structure of the World Heritage Site, Preah Vihear Temple, and its surrounding area. These acts demonstrated immorality and contempt for culture, civilization, and sacred places that are part of the heritage of humanity, especially the invaluable cultural heritage built and left behind by the Khmer ancestors.
According to damage records from the Ministry of Culture and Fine Arts, assessments conducted between 7 and 27 December 2025 indicate more severe damage than those recorded in July 2025. Based on photographic and video evidence collected by the Preah Vihear National Authority during its documentation mission on 28 December 2025, there were 562 locations where Preah Vihear Temple sustained severe damage.
As a law-abiding and responsible state, Cambodia adheres to the peaceful resolution of disputes in accordance with international law and the fundamental principles of the United Nations Charter and the ASEAN Charter. Cambodia firmly opposes the threat or use of force and seeks to achieve a just, impartial, and lasting solution, which will serve as the foundation for the peoples of both countries to live together in peace, stability, and development.


