ព្រឹកនេះ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំវេទិកាចំហស្តីពី សក្តានុពលនិងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា
នៅព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨នេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាស្តីពី សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជា។
កម្មវិធីនេះប្រព្រឹត្តឡើងក្រោមវត្តមានលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក សោម សុមុនី ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម, លោក ប៊ុន មុនី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា, លោក តាន់ មុនីវណ្ណ អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប, លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា, លោក ហូ វណ្ឌី អគ្គនាយកក្រុមហ៊នទេសចរណ៍វើអ៊ិចប្រេស រួមជាមួយស្ថាប័នពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ ៕