GANZBERG នាំគុនខ្មែរទៅអង្រួនទឹកដីអង់គ្លេស ជាមួយបេសកកម្មដណ្តើមខ្សែក្រវាត់ពិភពលោក
តាមរយៈកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ លោកសាស្ត្រាចារ្យ ឈឹង យ៉ៅយ៉េន និងលោកគ្រូ អូត ភូថង បានបង្ហាញមោទនភាពយ៉ាងខ្លាំងចំពោះសន្ទុះរីកចម្រើននៃគុនខ្មែរ ដែលមានក្រុមហ៊ុន GANZBERG ជាអ្នកឧបត្ថម្ភធំផ្តាចមុខ និងជ្រោមជ្រែងយ៉ាងសកម្មបំផុត ក្នុងការនាំយកមរតកដូនតាខ្មែរទៅបង្ហាញពិភពលោក។
លោកទាំងពីរបានសង្កត់ធ្ងន់ថា វត្តមានរបស់ GANZBERG គឺជាកាតាលីករដ៏សំខាន់ ដែលមិនត្រឹមតែផ្ដល់ឱកាសមាសឱ្យកីឡាករខ្មែរបានទៅដកស្រង់បទពិសោធន៍នៅតាមបណ្ដាប្រទេសនានាក្នុងទ្វីបអាស៊ី និងអឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យអត្តសញ្ញាណជាតិខ្មែរល្បីរន្ទឺដល់កម្រិតពិភពលោកទៀតផង។
ជាក់ស្ដែង បេសកកម្មថ្មីបំផុតនៅលើទឹកដី Manchester ចក្រភពអង់គ្លេស នាថ្ងៃទី ២៨ កុម្ភៈ ២០២៦ ខាងមុខនេះ GANZBERG បាននាំយកកីឡាករ សែន រ៉ាដេត ទៅដណ្ដើមខ្សែក្រវាត់ពិភពលោក ISKA World Title និងកីឡាករ ម៉ឺន មេឃា ទៅបង្ហាញសមត្ថភាពលើសង្វៀនអន្តរជាតិផងដែរ។ នេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា GANZBERG គឺជាអ្នកលើកស្ទួយគុនខ្មែរឱ្យឡើងដល់កម្រិតសកលយ៉ាងពិតប្រាកដ។
សូមបងប្អូនខ្មែរចូលរួមគាំទ្រ និងលើកទឹកចិត្តកីឡាករយើង នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១:៣០ យប់ (ម៉ោងនៅកម្ពុជា) ដើម្បីអបអរសាទរមោទនភាពជាតិយើង!






