2NE1, Queen of K-POP ធ្វើឱ្យកក្រើកកោះពេជ្រ អង្រួនបេះដូងហ្វេនៗក្រោមទស្សនីយភាពដ៏ អស្ចារ្យនៃព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG SUPER IDOL-I AM THE BEST!
(ភ្នំពេញ) ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥៖ ក្រុមតារាចម្រៀងស្រី 2NE1 ដែលជា Queen of K-POP បានរួមគ្នាសាងប្រវត្តិសាស្ត្រថ្មី ធ្វើឱ្យកក្រើកកោះពេជ្រ អង្រួនបេះដូងហ្វេនៗក្រោមផ្ទាំងទស្សនីយភាពអស្ចារ្យ នៃមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្សលំដាប់ពិភពលោក GANZBERG SUPER IDOL-I AM THE BEST!
មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏កក្រើក GANZBERG SUPER IDOL-I AM THE BEST ពិតជាមិនធម្មតាជាមួយឆាកតន្ត្រីខ្នាតអន្តរជាតិកាន់តែធំ កាន់តែអស្ចារ្យ កាន់តែ HYPE ធ្វើឱ្យហ្វេនៗច្រើនកកកុញស្រែកហ៊ោកញ្ជ្រៀវយ៉ាងកងរំពង ស្វាគមន៍វត្តមានរបស់កំពូលតារាចម្រៀង 2NE1 ដែលជា Queen of K-POP ដែលហ្វេនៗនៅខ្មែរ ស្គាល់ច្បាស់តាមរយៈបទដ៏ល្បីល្បាញ “Fire” ហើយបទល្បីៗជាច្រើនទៀត។
ក្រៅពីវត្តមានរបស់ក្រុម 2NE1 ក៏មានការចូលរួមសម្ដែងពីតារាចម្រៀងក្នុងស្រុកល្បីៗដែលសុទ្ធតែជា Rapper រួមមានដូចជា៖ ប្រុសស្អាត G Devith និងក្រុម La Cima Cartel ដែលប្រមូលផ្ដុំដោយ Rapper ដ៏មានទេព្យកោសល្យដូចជា Meezy24K, Hasha, Mut Phearin, YCN Tomie, YCN Rakhie និង ALL3RGY។
មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG SUPER IDOL-I AM THE BEST នេះបាននាំមកនូវផ្ទាំងទស្សនីយភាពដ៏កក្រើកអស្ចារ្យនៃការសម្ដែងផ្ទាល់របស់ក្រុម 2NE1 និង Rapper ល្បីៗអមជាមួយឆាកស្តង់ដារអន្តរជាតិដ៏ធំសម្បើមអស្ចារ្យមិនធ្លាប់មាន ដែលត្រូវបានរៀបចំឡើងដោយក្រុមអ្នកជំនាញជាមួយស្ដង់ដារអន្តរជាតិ មិនថាប្រព័ន្ធភ្លើង LED ប្រព័ន្ធសំឡេងជាមួយ Speaker JBL បុកខ្លាំងគ្រប់ទិសហាប់ណែនអង្រួនដល់បេះដូង ការរចនាឆាកទាក់ទាញមិនចាញ់នៅបរទេស ហើយសូម្បីបរវេណនៃការប្រគំតន្ត្រីទាំងមូលក៏មានលក្ខណៈស្ដង់ដារអន្តរជាតិ ដែលធ្វើឱ្យហ្វេនៗរំភើបរីករាយក្នុងរាត្រីដែលមិនអាចបំភ្លេចបាន។
លើសពីនេះ MC ទាំង 3 រូបរួមមាន MC SOK RASY ពូកែលេងសើច ពូកែញ៉ាំងបរិយាកាសសប្បាយរីករាយ MC ដ៏ស្រស់សោភា ពូកែវោហា Heng Keo Nita និង MC Neary Korea ដែលចេះនិយាយភាសាខ្មែរ មិនសូវច្បាស់ និងក្រមិចក្រមើមគួរឱ្យខ្នាញ់ ព្រមទាំងមានវត្តមានរបស់ DJ Tayler ចាប់ដៃគូជាមួយ MC Slick ចាក់តន្ត្រីទាន់សម័យញាក់ៗកន្ត្រាក់អារម្មណ៍ផងដែរ ដែលធ្វើឱ្យអ្នកគាំទ្រទប់ខ្លួនមិនជាប់ ចង់រាំសប្បាយតាមចង្វាក់ភ្លេង សប្បាយម៉ាអស់ដៃ។
ក្រុមហ៊ុន GANZBERG ប្ដេជ្ញាចិត្តថានឹងបន្តរៀបចំមហាព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតយក្សលំដាប់ពិភពលោកបែបនេះកាន់តែច្រើនថែមទៀត ដើម្បីរួមគ្នាជួយជំរុញវិស័យទេសចរណ៍របស់ប្រទេសយើងឱ្យកាន់តែល្បីល្បាញ និងរីកចម្រើនជាលំដាប់។
ហើយបើចង់ដឹងថាការប្រគំតន្ត្រីលំដាប់ពិភពលោកធំបំផុតប្រចាំឆ្នាំ GANZBERG SUPER IDOL-I AM THE BEST នេះកក្រើក HYPE ញាក់ខ្លាំងប៉ុនណា មើលតែរូបភាពក៏ដឹងដែរ!
អូកុំភ្លេច! បើចង់ថា តើតារាចម្រៀងអន្តរជាតិរូបណា ឬ ក្រុមណានឹងមានវត្តមានមកខ្មែរ សម្រាប់ការប្រគំតន្ត្រីអន្តរជាតិលើកក្រោយទៀត កុំភ្លេចតាមដានហ្វេសប៊ុកផេកផ្លូវការរបស់ GANZBERG https://www.facebook.com/ganzberg.beer ណ៎ា!








