ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុន «ហ្គេនស៍បឺគ» បន្តចូលរួមឧបត្ថម្ភអង្ករចំនួន ១២០តោន និងភេសជ្ជៈ ៣,០០០កេស ​រួមទាំងមានកន្ទេល ភួយ ជូនប្រជាជនភៀសសឹកដោយសារកងទ័ពឈ្លានពានរបស់ថៃ

ដោយ៖Sreyleak | ថ្ងៃអាទិត្យ ទី២៧ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 278
ក្រុមហ៊ុន «ហ្គេនស៍បឺគ» បន្តចូលរួមឧបត្ថម្ភអង្ករចំនួន ១២០តោន និងភេសជ្ជៈ ៣,០០០កេស ​រួមទាំងមានកន្ទេល ភួយ ជូនប្រជាជនភៀសសឹកដោយសារកងទ័ពឈ្លានពានរបស់ថៃ ក្រុមហ៊ុន «ហ្គេនស៍បឺគ» បន្តចូលរួមឧបត្ថម្ភអង្ករចំនួន ១២០តោន និងភេសជ្ជៈ ៣,០០០កេស ​រួមទាំងមានកន្ទេល ភួយ ជូនប្រជាជនភៀសសឹកដោយសារកងទ័ពឈ្លានពានរបស់ថៃ

 

(ភ្នំពេញ)៖ ក្រុមហ៊ុន «ហ្គេនស៍បឺគ» នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រកាសចូលរួមឧបត្ថម្ភដល់បងប្អូនប្រជាជនភៀសសឹក ដែលបានរត់ភៀសខ្លួនទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយសារកងទ័ពឈ្លានពានរបស់ថៃ នូវអង្ករប្រមាណ ១២០តោន ​កន្ទេល ១០,០០០ ភួយ ១០,០០០ និងភេសជ្ជះ ៣,០០០កេស នៅក្នុងមូលដ្ឋានខេត្ត។

មកដល់នេះក្រុមហ៊ុន «ហ្គេនស៍បឺគ»​ បានចូលរួមឧបត្ថម្ភសរុបចំនួនអង្ករ ២២០តោន កន្ទេល ១០,០០០ ភួយ ១០,០០០ និងភេសជ្ជះ ៦,០០០កេស ដើម្បីជួយសម្រាលនូវទុក្ខលំបាក

សូមបញ្ជាក់ដែរថា ជម្លោះតាមបណ្ដោយព្រំដែននេះ បណ្ដាលឱ្យបងប្អូនប្រជាពលរដ្ឋស្លូតត្រង់ជាច្រើននាក់ បាននឹងកំពុងភៀសខ្លួនចេញចោលផ្ទះសំបែង ចេញពីភូមិឋាន និងពីតំបន់រងគ្រោះនានាតាមបណ្ដោយព្រំដែន ដើម្បីរកកន្លែងសុវត្ថិភាព៕