ឯកឧត្តម កែវ រតនៈ ៖ ក្នុងអំឡុងពេលយោធាថៃបង្កសង្គ្រាមឈ្លានកម្ពុជាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី គិតជាទឹកប្រាក់ប្រមាណជាង៥លានដុល្លារ
ឯកឧត្តម កែវ រតនៈ ៖ ក្នុងអំឡុងពេលយោធាថៃបង្កសង្គ្រាមឈ្លានកម្ពុជាបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី គិតជាទឹកប្រាក់ប្រមាណជាង៥លានដុល្លារ
ក្នុងសន្និបាតបូកសរុបការងារបញ្ចប់ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលបានលើកឡើងថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ពីសង្គ្រាមឈ្លានពានថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា គិតជាទំហំទឹកប្រាក់ជាង៥លានដុល្លារ ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងទំហំទឹកប្រាក់ជាង៥លានដុល្លារនេះ ខាងវិស័យឯកជនមានជាង៤លានដុល្លារ និងអគ្គិសនីកម្ពុជា១លានដុល្លារ ប៉ុន្តែការខូចខាតទាំងអស់នេះ ត្រូវបានរដ្ឋជាអ្នកធានារ៉ាប់រងសងជំនួស ។
ឯកឧត្តម កែវ រតនៈ គូសបញ្ជាក់ថា “មិនក្រោម៥លានដុល្លារជាងទេ ទាំងសេវាកម្មឯកជនជាង៤លាន និងអគ្គិសនីកម្ពុជា ហើយទាំងអស់នេះ រដ្ឋជួយចេញទាំងអស់”។ សម្រាប់ជនភៀសសឹកដែលកំពុងស្នាក់ជំរុំសុវត្ថិភាពនៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃដែលមានតម្រូវការប្រើប្រាស់អគ្គិសនីជាប់ជាប្រចាំមិនថា ពេលថ្ងៃឬយប់នោះ រដ្ឋមន្រ្តីក្រសួងរ៉ែ អះអាងថា ពួកគាត់ប្រើប្រាស់មិនអស់សេវានោះទេ ពោលខាងអគ្គិសនីជាអ្នកធានារ៉ាប់រងទាំងអស់ ។
បើតាមឯកឧត្តម កែវ រតនៈ ការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាក្នុងឆ្នាំ២០២៥ បានកើនឡើងជិត ៦ពាន់មេហ្កាវ៉ាត់, ថាមពលស្អាតមានជាង ៦៣.២៣% ដែលធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសទី២ ដែលមានថាមពលស្អាតខ្ពស់ជាងគេបន្ទាប់ពីប្រទេសឡាវ៕



