ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់
ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់
យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា នៅព្រឹកថ្ងៃសុក្រទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១០:០៥នាទី ក្រុមសម្របសម្រួល(CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់អូរថ្ម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមគូសបញ្ជាក់ជូនផងដែរថា ចាប់តាំងពីការចូលជាធរមាននៃបទឈប់បាញ់រវាងកម្ពុជានិងថៃមក កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ពេញលេញនូវបទឈប់បាញ់, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥, សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត។
Press Release
Unofficial Translation
H.E. Lieutenant General Maly Socheata, the Spokeswoman of the Ministry of National Defence of the Kingdom of Cambodia wishes to inform the public, both domestic and international media outlets, of the following:
On Friday, February 6, 2026, at 10:05AM, the Cambodian Liaison Group (CLG) of the Kingdom of Cambodia facilitated the ASEAN Observer Team (AOT) to observe, verify, and report on the updated situation in the area of O’ Thmor, Veal Veng District, Pursat Province, after the ceasefire came into effect.
It is also worth noting that since the ceasefire took effect, Cambodia is firmly committed to consistently respecting and fully implementing the Ceasefire agreement, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, the Joint Statement of the 3rd Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, and other relevant documents.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Friday, February 6, 2026




