ខ្មែរប៉ុស្ដិ៍ Close

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ

ដោយ៖Sreyleak | 3 ម៉ោងមុន ព័ត៌មានទូទៅ 55
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ

 

 

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ថ្ងៃសុក្រទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា រដ្ឋសភាបានអនុម័តយល់ព្រមលើរបៀបវារៈសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ចំនួន១ ដោយទទួលបាន ១១៤ សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល។

អង្គសភាបានបន្តនីតិវិធីទៅតាមរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ដោយមានការពិភាក្សាអនុម័តលើសេចក្តីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ។

សេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ» មាន ភ្ជាប់ដោយអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ មានចំនួន១៧ជំពូក ចែកជា ៣២០មាត្រា និងឧបសម្ព័ន្ធ ចំនួន៩ ដែលកម្ពុជាបានចុះហត្ថលេខានៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣។

ការផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍ដល់ ព្រះរាជាណាចក្រកម្ពុជាដែលជាប្រទេសមានសមុទ្រដូចខាងក្រោម៖

– ទទួលបាននូវក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញ សម្រាប់កិច្ចការសមុទ្រក្នុងនាមជាប្រទេសជាប់សមុទ្រ

– ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជាដូចជា ការគ្រប់គ្រងនិងការអភិរក្សបរិស្ថានសមុទ្រ ការធ្វើអាជីវកម្មលើធនធានសមុទ្រនិងការស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រជាដើម

– ពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិតាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខក្នុងការគ្រប់គ្រងសមុទ្រនិងការដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានានិងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើស សមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិរួមនឹងចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រ

– ទទួលបាននូវកិច្ចសហប្រតិបត្តិការនិងជំនួយការបច្ចេកទេសរួមទាំងជំនួយការផ្នែកច្បាប់អន្តរជាតិពាក់ព័ន្ធ នឹងការការពារនិងការអភិរក្សបរិស្ថានសមុទ្រនិងការផ្ទេរបច្ចេកវិទ្យាពីរដ្ឋភាគីនិងស្ថាប័នអន្តរជាតិនានាពាក់ព័ន្ធ នឹងអនុសញ្ញានេះ៕

អត្ថបទទាក់ទង