ខ្មែរប៉ុស្ដិ៍ Close

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ

ដោយ៖Sreyleak | 8 ម៉ោងមុន ព័ត៌មានទូទៅ 56
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចេញសេចក្តីប្រកាសព័ត៌មានស្តីពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារជាទីសក្ការៈ

 

ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានចេញសេចក្តីប្រកាសព័ត៌មានអំពីស្ថានភាពខូចខាតនៅរមណីយដ្ឋានប្រាសាទព្រះវិហារនិងតំបន់ជុំវិញដោយសារការបាញ់ប្រហាររបស់យោធាថៃកាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការកត់ត្រាចងក្រងពីការខូចខាតចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ រួមមានការខូចខាតប្រាង្គប្រាសាទព្រះវិហារចំនួន១៤២កន្លែងនិងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនិងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ 

សហគមន៍ជុំវិញប្រាសាទរងការខូចខាតចំនួន៦០កន្លែង រួមមានផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជនចំនួន១៤.៨៣២នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។ ការខូចខាតទាំងនេះត្រូវបានកត់ត្រាចងក្រង ជាផ្លូវការដោយអាជ្ញាធរជាតិព្រះវិហារ នាខែតុលា ឆ្នាំ២០២៥។

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងដូចខាងក្រោម៖

អត្ថបទទាក់ទង