ក្រុមការងារ AOT ចុះពិនិត្យផលប៉ះពាល់ដោយការវាយប្រហាររបស់យោធាថៃនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ
យោងតាមការបង្ហោះផ្សាយរបស់រដ្ឋបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ បានអញ្ជើញដឹកនាំកម្លាំងចូលរួមជាមួយក្រុមការងារ AOT ដើម្បីពិនិត្យផលប៉ះពាល់ក្រោយទាហានថៃវាយប្រហារមកលើច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតក្នុងសង្កាត់ ក្រុងសំរោងខេត្តឧត្ដរមានជ័យ។
យោងតាមប្រភពដដែលបានឱ្យដឹងបន្ថែមថា ការអញ្ជើញចុះត្រូតពិនិត្យទីតាំងជាក់ស្តែងនេះ គឺបន្ទាប់ពីមានការរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់យោធាថៃ ដែលបានប្រើប្រាស់អាវុធធុនធ្ងន់ផ្លោងចូលមកក្នុងភូមិសាស្ត្រដីខ្មែរ បង្កឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងដំណំ៕
