ក្រសួងវប្បធម៌កម្ពុជាបានធ្វើការតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពរបស់ភាគីថៃ នៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការតវ៉ាយ៉ាងដាច់អហង្ការចំពោះក្រសួងវប្បធម៌ថៃ ដែលពាក់ព័ន្ធនឹងសកម្មភាពនានាដែលអាជ្ញាធរថៃបានអនុវត្តនៅតាមតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី ដែលប្រាសាទទាំងពីរនេះស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជាទាំងស្រុង



