ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីការពារជាតិកម្ពុជា សង្ឃឹមថា ការឆ្លងឆ្នាំសកលខាងមុខនេះនឹងពោរពេញដោយសុខសន្តិភាព សុវត្ថិភាព និងសេចក្តីសុខជូនទៅដល់ប្រជាពលរដ្ឋទាំងកម្ពុជានិងថៃ

ដោយ៖Sreyleak | ថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 671
រដ្ឋមន្ត្រីការពារជាតិកម្ពុជា សង្ឃឹមថា ការឆ្លងឆ្នាំសកលខាងមុខនេះនឹងពោរពេញដោយសុខសន្តិភាព សុវត្ថិភាព និងសេចក្តីសុខជូនទៅដល់ប្រជាពលរដ្ឋទាំងកម្ពុជានិងថៃ រដ្ឋមន្ត្រីការពារជាតិកម្ពុជា សង្ឃឹមថា ការឆ្លងឆ្នាំសកលខាងមុខនេះនឹងពោរពេញដោយសុខសន្តិភាព សុវត្ថិភាព និងសេចក្តីសុខជូនទៅដល់ប្រជាពលរដ្ឋទាំងកម្ពុជានិងថៃ

 

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិតាមរយៈបណ្ដាញសង្គម នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហោះផ្សាយខ្លឹមសារដូចខាងក្រោម៖

អរគុណសន្តិភាព

កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ដោយមានការចូលរួមសង្កេតពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។

កម្ពុជា-ថៃ ព្រមព្រៀងគ្នាអនុវត្តបទឈប់បាញ់ដែលនឹងចូលជាធរមានចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះតទៅ។ ក្រោយបទឈប់បាញ់ត្រូវបានអនុវត្តដោយពេញលេញ រយៈពេល៧២ម៉ោង យោធិនកម្ពុជា១៨ រូបនឹងត្រូវដោះលែងត្រលប់មកកម្ពុជាវិញស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគួឡា ឡាំពួ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។  

ខ្ញុំសង្ឃឹមថាភាគីថៃ នឹងអនុវត្តតាមស្មារតីនៃកិច្ចប្រជុំពិសេសនេះប្រកបដោយតម្លាភាព ស្មោះត្រង់ គោរពបទឈប់បាញ់ដើម្បីសុខសន្តិភាពរបស់កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ យើងត្រូវធ្វើការរួមគ្នាដើម្បីទទួលបាននូវជំនឿទុកចិត្តនិងការវិលទៅប្រក្រតីភាពឡើងវិញ។ 

ខ្ញុំសូមជូនពរដោយសេចក្តីសង្ឃឹមថា ការឆ្លងឆ្នាំសកល ២០២៥ ឈានចូល ២០២៦ខាងមុខនេះ នឹងពោរពេញទៅដោយសុខសន្តិភាព សុវត្ថិភាព និងសេចក្តីសុខជូនទៅដល់ប្រជាពលរដ្ឋទាំងកម្ពុជានិងថៃ៕

 

អត្ថបទទាក់ទង