ខ្មែរប៉ុស្ដិ៍ Close

រដ្ឋសភាកម្ពុជា៖ ប្រសិនបើពិភពលោកធ្វើព្រងើយកន្តើយ មិនអើពើចំពោះការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា គឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់នៃការជំរុញការអនុវត្តច្បាប់ព្រៃ “អ្នកខ្លាំងគឺឈ្នះ”

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 177
រដ្ឋសភាកម្ពុជា៖ ប្រសិនបើពិភពលោកធ្វើព្រងើយកន្តើយ មិនអើពើចំពោះការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា គឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់នៃការជំរុញការអនុវត្តច្បាប់ព្រៃ “អ្នកខ្លាំងគឺឈ្នះ” រដ្ឋសភាកម្ពុជា៖ ប្រសិនបើពិភពលោកធ្វើព្រងើយកន្តើយ មិនអើពើចំពោះការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា គឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់នៃការជំរុញការអនុវត្តច្បាប់ព្រៃ “អ្នកខ្លាំងគឺឈ្នះ”

 

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានដ៏ឃោរឃៅនិងអមនុស្សធម៌របស់ថៃដែលកំពុងបន្តនិងរីករាលដាលកាន់តែខ្លាំងឡើងៗ ដោយបានប្រើប្រាស់គ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ច្រើនប្រភេទ រួមមាន យន្តហោះចម្បាំងប្រភេទអេហ្វ ១៦ (F-16) និងធី៥០ ធីអេច (T-50TH) នាវាចម្បាំង ការប្រើប្រាស់ផ្សែងពុល និងគ្រាប់បែកចង្កោមជាដើម បាញ់ស្រោចចូល ៨០-៩០ គីឡូម៉ែត្រ ក្នុងដែនអធិបតេយ្យរបស់កម្ពុជា តាមខេត្តនានា ដែលមានលំនៅដ្ឋានប្រជាជនស៊ីវិលកំពុងរស់នៅ។ 

អំពើដ៏សាហាវព្រៃផ្សៃទាំងនេះ មិនត្រឹមតែជាការរំលោភលើអធិបតេយ្យរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការរំលោភយ៉ាងច្បាស់ក្រឡែតលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដែលមានការធ្វើជាសាក្សីដោយ ឯកឧត្តម ដូណាល់ ត្រាំ (Donald J. Trump) ប្រធានាធិបតីនៃសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្តូរវេន។ ទង្វើទាំងនេះបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនៃសន្តិភាព ស្ថិរភាពតំបន់ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។

រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ថ្ងៃនេះ កម្ពុជាទទួលរងការឈ្លានពានយ៉ាងធ្ងន់ធ្ងរពីសំណាក់ប្រទេសជិតខាងដែលមានទំហំធំជាងនិងមាន កម្លាំងយោធាខ្លាំងជាង។ ប្រសិនបើពិភពលោកធ្វើ ព្រងើយកន្តើយ មិនអើពើ គឺស្មើនឹងការទទួលស្គាល់នូវគំរូដ៏អាក្រក់នៃការជំរុញការអនុវត្តច្បាប់ព្រៃ “អ្នកខ្លាំងគឺឈ្នះ»។ ប្រសិនបើច្បាប់ព្រៃត្រូវបានអនុវត្តក្នុងតំបន់អាស៊ីអាគ្នេយ៍នៅ ថ្ងៃនេះ នោះនឹងមិនមានប្រទេសតូចណាមួយលើលោកមានសុវត្ថិភាពនាពេលអនាគតឡើយ។ ការឈ្លានពានរបស់ថៃគួរតែត្រូវទទួលការថ្កោលទោសនិងដាក់ទណ្ឌកម្មឱ្យធ្ងន់ធ្ងរបំផុត៕

 

 

អត្ថបទទាក់ទង