ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន(GBC) បានចាប់ផ្តើមនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេស(GBC) លើកទី៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ

ដោយ៖Sreyleak | ថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ព័ត៌មានទូទៅ 275
កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន(GBC) បានចាប់ផ្តើមនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេស(GBC) លើកទី៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាន(GBC) បានចាប់ផ្តើមនៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេស(GBC) លើកទី៣ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ

 

យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) បានចាប់ផ្តើមកិច្ចប្រជុំហើយនាវេលាម៉ោង១៦:៣០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ 

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរនឹងធ្វើការពិភាក្សាលើខ្លឹមសារនិងធ្វើការផ្លាស់ប្តូរឯកសារគ្នាទៅវិញទៅមក ដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។ 

គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា និងគណៈប្រតិភូក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ នាយឧត្តមសេនីយ៍ ណាត់ថាផុង ប្រាវកែវ ប្រធានក្រុមលេខាធិការ (GBC ) ថៃ។ 

សូមគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃ៕

អត្ថបទទាក់ទង