ខ្មែរប៉ុស្ដិ៍ Close

ផ្ទុះកក្រើក! មហាព្រឹត្តិការណ៍ GANZBERG KUN KHMER FESTIVAL នឹងលេចឡើងនៅខេត្តព្រះសីហនុ ២ថ្ងៃជាប់គ្នា!​ GANZBERG លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោក!

ដោយ៖Sreyleak | ថ្ងៃសុក្រ ទី១៧ ខែតុលា ឆ្នាំ២០២៥ GANZBERG 232
ផ្ទុះកក្រើក! មហាព្រឹត្តិការណ៍ GANZBERG KUN KHMER FESTIVAL នឹងលេចឡើងនៅខេត្តព្រះសីហនុ ២ថ្ងៃជាប់គ្នា!​ GANZBERG លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោក! ផ្ទុះកក្រើក! មហាព្រឹត្តិការណ៍ GANZBERG KUN KHMER FESTIVAL នឹងលេចឡើងនៅខេត្តព្រះសីហនុ ២ថ្ងៃជាប់គ្នា!​ GANZBERG លើកស្ទួយគុនខ្មែរដល់កម្រិតពិភពលោក!

(ក្រុងព្រះសីហនុ)៖ ដំណឹងដ៏កក្រើកមួយសម្រាប់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ! មហាព្រឹត្តិការណ៍ប្រដាល់ដ៏ធំ GANZBERG KUN KHMER FESTIVAL នឹងត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនៅទីលានពយតាម៉ូង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រយៈពេលពីរថ្ងៃជាប់គ្នា គឺនៅថ្ងៃអង្គារ ទី០៤ និងថ្ងៃពុធ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ព្រឹត្តិការណ៍ដ៏ក្តៅគគុកនេះ គឺជាការជួបជុំគ្នាជាប្រវត្តិសាស្ត្ររបស់កំពូលអ្នកលេងក្បាច់គុនដូនតាខ្មែរមកពីគ្រប់ទិសទី ដើម្បីបង្ហាញសមត្ថភាព និងអភិរក្សកេរដំណែលកីឡាជាតិ។ ក្នុងចំណោមកីឡាករជាច្រើនរូបដែលនឹងចូលរួម មានដូចជា៖ កីឡាករ ឈឿង ល្វៃ, ឃឹម បូរ៉ា, សោម វិច្ឆ័យ,ឡុង សំណាង, សំអឿន សុផា, អេលីត ពិសិដ្ឋ និងកីឡាករគុនខ្មែរឆ្នើមៗជាច្រើនរូបទៀត។

ការប្រកួតមិត្តភាព គូរជាតិ​ និងអន្តរជាតិជាច្រើនគូរ បញ្ចេញក្បាច់ប្រយុទ្ធដ៏អស្ចារ្យរបស់ពួកគេ នឹងធ្វើឲ្យសង្វៀន GANZBERG ក្លាយជាទីលានប្រកួតដ៏ក្តៅគគុកបំផុតមិនអាចបំភ្លេចបាន។ GANZBERG សូមអញ្ជើញសាធារណជនទូទៅ ចូលរួមទស្សនាផ្ទាល់ ដោយសេរី នូវ “មហាព្រឹត្តិការណ៍គុនខ្មែរដ៏អស្ចារ្យ” នៅទីលានពយតាម៉ូង ចាប់ពីម៉ោង ៨យប់តទៅ។ លោកអ្នក ក៏អាចតាមដានការផ្សាយផ្ទាល់បានផងដែរ តាមរយៈកញ្ចក់ទូរទស្សន៍ បាយ័ន និង ហ្វេសប៊ុកផេកផ្លូវការរបស់ Beer GANZBERG។

សូមកុំឲ្យឱកាសដ៏កម្រនេះ កន្លងផុតទៅអោយសោះ! សូមចូលរួមគាំទ្រ និងលើកស្ទួយកីឡាប្រដាល់គុនខ្មែរទាំងអស់គ្នា!

អត្ថបទទាក់ទង