ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»

ដោយ៖Sreyleak | ថ្ងៃសុក្រ ទី១០ ខែតុលា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 244
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា»

(ភ្នំពេញ)នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ដែលជាសមាជិករាជរដ្ឋាភិបាល ឯកឧត្តម ​លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងតំណាងក្រសួង ស្ថាប័ន ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ព្រមទាំងលោក លោកស្រី តំណាងដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល សរុបចំនួន​៨២៩រូប

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុតមានប្រសាសន៍ថាពិធីដ៏មាន
សារៈសំខាន់នេះ មិនមែនត្រឹមតែជាការប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនោះទេ ប៉ុន្តែជាវេទិកាសម្រាប់ជំរុញការទទួលខុសត្រូវរួមគ្នាអនុវត្ត «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាល​​ទី៧ នៃរដ្ឋសភា» ស្របតាមអភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីរុញច្រានការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្រ វិធានការគន្លឹះនិងអាទិភាព​នានារបស់រាជរដ្ឋាភិបាល ឱ្យបានសម្រេចសមិទ្ធផលដូចការរំពឹងទុករបស់​​ប្រជាជន

ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានវាយតម្លៃខ្ពស់និងកោតសរសើរ ជាពិសេសចំពោះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងផែនការ និងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ,គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,គណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងដៃគូអភិវឌ្ឍន៍នានា ដែលបានសហការរៀបចំ «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា»រហូតសម្រេចបាននូវសមិទ្ធផលដ៏ធំធេងនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេចថា តាមរយៈនយោបាយ ឈ្នះឈ្នះ របស់សម្តេច​​តេជោ ហ៊ុន សែន អតីតនាយរដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, កម្ពុជាបានរក្សានូវសុខសន្តិភាព ឯកភាពជាតិ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងនិងអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិកម្ពុជា ហើយរាជរដ្ឋាភិបាលក្នុងនីតិកាលកន្លងមក បានដាក់ចេញនិងអនុវត្តនូវយុទ្ធសាស្រ្តត្រីកោណ និងយុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល ដោយសម្រេចបាននូវសមិទ្ធផលធំៗ​លើគ្រប់វិស័យ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចុប្បន្នកម្ពុជាកំពុងតែប្រឈមមុខនឹងភាពមិនប្រាកដប្រជានៃស្ថានភាពតំបន់និងសកល, បញ្ហាភូមិសាស្រ្តនយោបាយ, ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ក៏ដូចជាការចាប់ផ្តើមងាកមកឯកតោភាគីនិយមរបស់បណ្តាប្រទេសមួយចំនួន ដោយក្នុងនោះមានដៃគូពាណិជកម្មរបស់កម្ពុជាខ្លះផងហើយកម្ពុជាក៏កំពុងរងសម្ពាធនៃភាពតានតឹងនៅតាមព្រំដែនកម្ពុជា-ថៃដែលជំរុញឱ្យមានការរឹតបន្តឹងលើការឆ្លងកាត់ព្រំដែន ពាណិជ្ជកម្មការនាំចូល និងការនាំចេញ។ បន្ថែមលើនេះ ការសម្រេចដាក់ពន្ធ ១៩% របស់សហរដ្ឋអាម៉េរិកមកលើការនាំចេញរបស់កម្ពុជា បាននិងកំពុងបន្តបង្កើតភាពមិច្បាស់លាស់លើវិស័យនាំចេញរបស់កម្ពុជា ក៏ដូចជាការទាក់ទាញការវិនិយោគថ្មីៗទៀត ទោះបីជាក្នុងពេលចំពោះមុខនេះ កម្ពុជានៅគ្រប់គ្រងស្ថានការណ៍បានល្អនៅឡើយ។ ការណ៍នេះទាមទារការដាក់ចេញនូវវិធានការគន្លឹះ ជាពិសេសការកែទម្រង់មុតស្រួចតាមវិស័យសំខាន់ៗដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ សំដៅធានាថា កម្ពុជានឹងបន្តឈរលើមាគ៌ាអភិវឌ្ឍន៍យ៉ាងរឹងមាំ និងធានាបាននូវកំណើនប្រកបដោយចីរភាព និងសមធម៌ទូលំទូលាយសម្រាប់ជាតិ និងប្រជាជន

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា ទោះជាកម្ពុជាប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់ក្ដី, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតបណ្ឌិត ចក្ខុវិស័យវែងឆ្ងាយនិងប្រាកដនិយមរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានបន្តប្ដេជ្ញាចិត្តឥតងាករេ ក្នុងការធានាឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយជាលទ្ធផល កម្ពុជាបានទទួលនូវផ្លែផ្កាមួយចំនួនដូចជា ការបន្ដសម្រេចបានកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០២៤ ប្រមាណ៦% និងរំពឹងថាបន្ដកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥% ក្នុងឆ្នាំ២០២៥, ...សម្រាប់ប្រជាជនម្នាក់បានកើនឡើងពី ២ ៥២០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ដល់ ២ ៧១៣ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤ និងក្នុង​ឆ្នាំ២០២៥នេះ នឹងឡើងជិតដល់ ៣ ០០០ ដុល្លារអាម៉េរិកបន្ថែមលើនេះរាជរដ្ឋាភិបាលក៏បានរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីគាំពារសង្គមផ្សេងៗទៀត សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺជាឧបករណ៍គោលនយោបាយជាតិគោលតែមួយសម្រាប់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផ្តល់ការតម្រង់ទិសដល់ការរៀបចំនិងការអនុវត្តផែនការអភិវឌ្ឍន៍តាមវិស័យ សំដៅជំរុញកំណើនសេដ្ឋកិច្ច, បន្តបង្កើតការងារ, វិភាជផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយសមធម៌, ធានានូវប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ និងរក្សាចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជាការកសាងមូលដ្ឋានគ្រឹះ និងភាពធន់នៃការអភិវឌ្ឍឱ្យកាន់តែរឹងមាំ សម្រាប់ការបន្តដំណើរឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់អនុសាសន៍មួយចំនួន ដើម្បីសម្រេចបាននូវការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ច ប្រកប​ដោយ​ចីរភាព និងបរិយាបន្ន ស្របតាម ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដូចតទៅ៖

ទី ក្រសួង ស្ថាប័នត្រូវរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យ ផែនការយុទ្ធសាស្ត្រថវិកា និងផែនការសកម្មភាពរបស់ខ្លួន ឱ្យមានភាពផ្សារភ្ជាប់ជាមួយរបៀបវារៈគោលនយោបាយអាទិភាពដែលមានចែងក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និង ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល
នីតិកាលទី៧ នៃរដ្ឋសភា

ទី គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវសហការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័ដើម្បីធានាសង្គតិភាព ឤទិភាព ដោយផ្សារភ្ជាប់ជាមួយ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងរៀបចំកម្មវិធីវិនិយោគសាធារណៈ ឱ្យបានទាន់ពេលវេលា ដើម្បីដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈឆ្នាំរំកិល

ទី គ្រប់រាជធានីខេត្ត ត្រូវរៀបចំផែនការអភិវឌ្ឍន៍រាជធានីខេត្តនិងត្រូវគិតគូររៀបចំកម្មវិធីវិនិយោគឆ្នាំរំកិល ដែលបានកំណត់ដោយច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ទី គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តបង្កើនការសម្របសម្រួលគោលនយោបាយជាតិ ជាមួយនឹងសហគមន៍ដៃគូអភិវឌ្ឍន៍ អ្នកផ្តល់ហិរញ្ញប្បទាន ដើម្បីជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ រួមទាំងកម្មវិធីកែទម្រង់លើគ្រប់វិស័យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព

ទី៥ សូមដៃគូអភិវឌ្ឍន៍ទាំងអស់ ទាំងពហុភាគីនិងទ្វេភាគី បន្តធានាថា ក្របខណ្ឌនៃជំនួយសម្រាប់ការអភិវឌ្ឍ បានតម្រឹមនិងតម្រង់ទិសដៅឱ្យស្របជាមួយនឹង​​ឤទិភាពទាំងឡាយ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ហើយហិរញ្ញប្បទានអភិវឌ្ឍន៍ត្រូវបានតម្រឹមជាមួយនឹងកម្មវិធីវិនិយោគសាធារណៈ​។

ទី ក្រសួង ស្ថាប័នទាំងអស់ ដែលទទួលហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធី គម្រោង និងសកម្មភាពនា ត្រូវតាមដាន ត្រួតពិនិត្យ និងវាយតម្លៃឱ្យបានជាប្រចាំ ហើយត្រូវផ្ញើរបាយការណ៍លទ្ធផល​នៃការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ មកក្រសួងផែនការទៅតាមពេលកំណត់

ទី ក្រសួង ស្ថាប័នទាំងអស់ត្រូវពង្រឹងការប្រមូល ចងក្រង និងធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួនជាប្រចាំ ប្រកបដោយសង្គតិភាព ដើម្បីគាំទ្រដល់ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត ឱ្យបានពេញលេញនិងតាមក្របខ័ណ្ឌពេលវេលាដែលបានកំណត់

ទី ក្រសួង ស្ថាប័នត្រូវផ្ដល់អាទិភាពខ្ពស់ដល់ការងាររៀបចំផែនការ គោលនយោបាយ និងស្ថិតិ តាមរយៈការលើកកម្ពស់អង្គភាពនិងមន្ត្រីអនុវត្តការងារនេះ ដោយបន្ថែមអត្ថប្រយោជន៍និងការលើកទឹកចិត្ត​ តាមលទ្ធភាពក្នុងន័យធានានិរន្តរភាពការងារ។

ទី ដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមធំៗ ក្នុងការរៀបចំនិងអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ

ទី១០ ក្រសួង ស្ថាប័នទាំងអស់ត្រូវបន្តអនុវត្តការងារប្រកបដោយស្មារតីបុរេសកម្ម សកម្ម និងអន្តរសកម្មបំផុត ដោយឈរលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»

ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់ឤវុធនិងឤជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន បន្តផ្តល់កិច្ចសហការ និងការគាំទ្រគ្រប់បែបយ៉ាងឱ្យកាន់តែសកម្ម ដើម្បីក្រសួងផែនការឤចដឹកនាំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី នៃរដ្ឋសភា នេះ ឱ្យទទួលបានជោគជ័យ ក្រសួងផែនការ និងក្រសួង ស្ថាប័នទាំងអស់ គួរចាប់ផ្ដើមបង្កើនភាពជាម្ចាស់ លើការរៀបចំនិងអនុវត្ត ក៏ដូចជាការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នៅដំណាក់កាលបន្ត
បន្ទាប់

 

អត្ថបទទាក់ទង