កូនប្រុសសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ហៅទង្វើប្រមាថចំពោះឪពុករបស់ខ្លួន ពីសំណាក់ជនជាតិថៃជ្រុលនិយម ថាជាសកម្មភាពអសីលធម៌មិនអាចទទួលយកបាន
កូនប្រុសសម្តេចតេជោ ហ៊ុន សែន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ហៅទង្វើប្រមាថចំពោះឪពុករបស់ខ្លួន ពីសំណាក់ជនជាតិថៃជ្រុលនិយម ថាជាសកម្មភាពអសីលធម៌មិនអាចទទួលយកបាន
បន្ទាប់ពីបានឃើញការបង្ហោះផ្សាយវីដេអូដែលជនជាតិថៃ ដាក់តាំងរូប សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីបាញ់យករង្វាន់រួចមក កូនប្រុស សម្តេចតេជោ គឺឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តាមរយៈបណ្តាញសង្គមនៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានបង្ហោះសារឆ្លើយតបដែលមានខ្លឹមសារដូចតទៅ៖
កម្ពុជាតែងប្រកាន់ជំហររកដំណោះស្រាយដើម្បីស្វែងរកសន្តិភាពដើម្បីប្រទេសទាំងពីរនិងប្រជាជនទាំងសងខាង។ ប៉ុន្តែ នេះជាទង្វើដ៏អសីលធម៌ គ្មានគុណធម៌ មិនស័ក្តិសមជាប្រជាជនស៊ីវិល័យនោះទេ។ ទោះក្នុងនាមជាកូនឬជាខ្មែរមួយរូប ទង្វើខ្វះសីលធម៌បែបនេះគឺជាទង្វើមិនអាចទទួលយកបាននោះទេ។ ប្រជាជាតិទាំងសងខាងគួរបង្កើនសកម្មភាពកសាងទំនុកចិត្តគ្នា ជាមួយសុឆន្ទៈពិតប្រាកដដើម្បីឈានទៅស្វែងរកដំណោះស្រាយសន្តិភាពនិងប្រក្រតីភាពឡើងវិញដោយត្រូវទប់ស្កាត់ឱ្យបាននូវទង្វើអសីលធម៌បែបនេះ មិនឱ្យកើតឡើងទៀត។
នៅក្នុងសារឆ្លើយតបរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី នោះដែរ មានប្រជាពលរដ្ឋ អ្នកលេងបណ្តាញ សង្គមជាច្រើនបានចូលរួម Comments គាំទ្រដោយបានរិះគន់ទៅក្រុមជ្រុលនិយមថៃវិញថា «ខ្មែរ គ្មានឈាមថោកទាបនិងអសីលធម៌បែបនេះទេ គួរកុំធ្វើតាមទង្វើគួរឱ្យស្អប់ខ្ពើមបែបនេះ, សៀមអន់ចរិតណាស់ធ្វើដូចក្មេងបៀមដៃ, ទង្វើពួកគេបានបង្ហាញពីសារជាតិនិងសារធាតុនៃជនជាតិមួយនេះ, ទង្វើបែបនេះពិតជាមិនអាចទទួលបានយកបានទេ, សូមថ្កោលទោសយ៉ាងម៉ឺងម៉ាត់បំផុតចំពោះទង្វើដ៏អសីលធម៌បែបនេះរបស់ពួកជ្រុលនិយមថៃ»៕





