ខ្មែរប៉ុស្ដិ៍ Close

ឯកអគ្គរាជទូតវិសាមញ្ញប្រេស៊ីល គាំទ្រនូវយន្តការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ

ដោយ៖Sreyleak | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 314
ឯកអគ្គរាជទូតវិសាមញ្ញប្រេស៊ីល គាំទ្រនូវយន្តការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ ឯកអគ្គរាជទូតវិសាមញ្ញប្រេស៊ីល គាំទ្រនូវយន្តការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដើម្បីឆាប់វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលសារតាំង លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។

នៅក្នុងជំនួបនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនលោកជំទាវ អំពីបញ្ហាព្រំដែនកម្ពុជា និងថៃ ដោយបានពន្យល់អំពីរឿងរ៉ាវនៃបញ្ហានាពេលកន្លងមក។ នាឱកាសនោះ លោកជំទាវ ក៏បានឆ្លើយតបជូនសម្ដេចតេជោ ថាប្រេស៊ីលគឺគាំទ្រនូវការដោះស្រាយបញ្ហាដោយសន្តិវិធីរវាងកម្ពុជា-ថៃ និងជំរុញឱ្យភាគីទាំងពីរគោរពនូវបទឈប់បាញ់ ហើយឈានទៅរកការដោះស្រាយបញ្ហា វិលមករកប្រក្រតីភាពឡើងវិញ។

ទន្ទឹមនោះផងដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានជូនពរលោកជំទាវឯកអគ្គរដ្ឋទូតប្រេស៊ីលថ្មីប្រចាំនៅកម្ពុជា សូមទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មការទូតក្នុងព្រះរាជាណាចក្រកម្ពុជា៕  

អត្ថបទទាក់ទង