ខ្មែរប៉ុស្ដិ៍ Close

ពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ជើង​ទី១ ចាប់ផ្តើមថ្ងៃ​នេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 4300
ពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ជើង​ទី១ ចាប់ផ្តើមថ្ងៃ​នេះពានរង្វាន់សម្តេច ហ៊ុន សែន (Hun Sen Cup) វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ជើង​ទី១ ចាប់ផ្តើមថ្ងៃ​នេះ

ការ​ប្រកួត​ពាន​រង្វាន់ Hun Sen Cup 2018 វគ្គ ១៦ ក្រុង​​ចុង​ក្រោយ​ល្ងាច​នេះ​ចាប់​ផ្ដើម​ហើយ ដោយ​មាន ៧ គូ​​ប្រកួត​ព្រោះ​​ក្រុម​ខេត្ត​កោះកុង ប៉ះ សាលា​បាល់ទាត់​ជាតិ​បាទី​ត្រូវ​លើក​ពេល។

ដើម​ឡើយ​មាន ៨ គូ​ត្រូវ​ធ្វើ​ការ​ប្រកួត​ល្ងាច​នេះ ប៉ុន្តែ​ដោយសារ​យុវជន​បាទី​មួយ​ចំនួន​ធំ ​ជាប់​លេង​ពាន AFF U-19 Championship 2018 នៅ​ឥណ្ឌូណេស៊ី ដូច្នេះ​ការ​ជួប​គ្នា​រវាង ខេត្ត​កោះកុង និង​សាលា​បាល់ទាត់​ជាតិ​បាទី​ត្រូវ​លើក​ពេល។

ក្រុម​ខេត្ត​កោះកុង ប៉ះ ​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ ត្រូវ​លើក​ពេល​ទៅ​លេង​ជើង​ទី​១​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៨ នៅ​ទឹក​ដី​ខេត្ត​កោះកុង និង​ជើង​ទី​២ លេង​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៨​ នៅ​សាលា​បាល់ទាត់​ជាតិ​បាទី​ខេត្ត​តាកែវ៕

អត្ថបទទាក់ទង