ខ្មែរប៉ុស្ដិ៍ Close

តិចនិកថែទាំសម្រស់ក្រោយសម្រាលកូនរួច

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 70
តិចនិកថែទាំសម្រស់ក្រោយសម្រាលកូនរួច តិចនិកថែទាំសម្រស់ក្រោយសម្រាលកូនរួច

ក្រោយពីសម្រាលកូនរួចហើយ ពេលរាងកាយចាប់ផ្តើមរឹងមាំល្អ ស្ត្រីគ្រប់គ្នាតែងចង់ស្អាត និងស្រស់ស្រាយ។ ដូចនេះស្ត្រីអាចធ្វើបានដោយវិធីដូចខាងក្រោម៖

ពិសាទឹកឱ្យបានច្រើន

មិនថាជាទឹកស្អាត ទឹកផ្លែឈើ ឬទឹកឱសថបុរាណ ការពិសាឱ្យច្រើន គឺផ្តល់ផលល្អ ជួយឱ្យរាងកាយស្រស់ស្រាយ និងស្បែកស្រស់ថ្លា។

មិនខ្វះសារធាតុផ្តល់សំណើម

ក្រែមបំប៉នស្បែក គឺជារបស់សំខាន់ដែលមិនគួរខ្វះ។ គួរលាបឱ្យ សព្វរាងកាយក្រោយងូតទឹករួច យ៉ាងតិចមួយថ្ងៃ ២ដង ដើម្បីបំប៉នស្បែកឱ្យរឹងមាំ និងមានសំណើម មិនងាយរោលរមាស់។

បន្ថែមវីតាមីន C

វីតាមីន មានតួនាទីសំខាន់ក្នុងការស្តាររាងកាយឱ្យស្រស់ស្រាយ មានប្រព័ន្ធការពាររាងកាយល្អ អាចជ្រើសទទួលទានផ្លែឈើប្រភេទ ក្រូច ក្រូចឆ្មារ ឱ្យច្រើន ឬអាច លេបគ្រាប់ថ្នាំវីតាមីន C ក៏បាន។

បំប៉នកែវភ្នែក

ស្បែកបរិវេណត្របកភ្នែក និងថង់ក្រោមភ្នែក ទន់ខ្សោយ មិនចាញ់កន្លែងផ្សេងឡើយ។ ដូច្នេះ អាចប្រើផ្លែឈើដូចជា ត្រសក់ បន្ទះក្លាស្សេត្រជាក់ បិទលើត្របកភ្នែក យ៉ាងហោចណាស់ ១៥នាទី នោះត្របកភ្នែកនឹងស្រស់ស្រាយគួរឱ្យចង់គយគន់។

បិទបាំងកង្វះខាតដោយគ្រឿងសម្អាង

ប្រសិនចាំបាច់ត្រូវចេញទៅក្រៅ គួរប្រើគ្រឿងសម្អាងជាជំនួយឱ្យស្រស់ស្អាត មានភាពជឿជាក់ ដោយផ្តោតការហាយឡាយត៍ស្បែកឱ្យភ្លឺបន្តិច នឹងធ្វើឱ្យមានមន្តស្នេហ៍ ថែមទាំងមើលទៅមានសុខភាពល្អ ៕