ខ្មែរប៉ុស្ដិ៍ Close

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)៖ បទឈប់បាញ់កម្ពុជា-ថៃ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់និងអន្តរជាតិដ៏រឹងមាំនិងស្មោះត្រង់ក្នុងការស្តារសន្តិភាព ស្ថិរភាព និងកិច្ចសន្ទនានៅក្នុងតំបន់

ដោយ៖Sreyleak | ថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 464
វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)៖ បទឈប់បាញ់កម្ពុជា-ថៃ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់និងអន្តរជាតិដ៏រឹងមាំនិងស្មោះត្រង់ក្នុងការស្តារសន្តិភាព ស្ថិរភាព និងកិច្ចសន្ទនានៅក្នុងតំបន់ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)៖ បទឈប់បាញ់កម្ពុជា-ថៃ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់និងអន្តរជាតិដ៏រឹងមាំនិងស្មោះត្រង់ក្នុងការស្តារសន្តិភាព ស្ថិរភាព និងកិច្ចសន្ទនានៅក្នុងតំបន់

 

 

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ បានចេញសេចក្តីថ្លែងការណ៍ដោយបានបញ្ជាក់ថាការចូលជាធរមាននៃបទឈប់បាញ់រវាងកម្ពុជានិងថៃ គឺជាចំណុចរបត់មួយក្នុងឯកភាព និងមជ្ឈភាពរបស់អាស៊ានដោយឈរលើមូលដ្ឋាននៃសន្តិភាពតាមរយៈកិច្ចសន្ទនា ការទូត ច្បាប់អន្តរជាតិ និងយុត្តិធម៌និងបានស្វាគមន៍យ៉ាងស្មោះអស់ពីចិត្តចំពោះបទឈប់បាញ់ភ្លាមៗ និងឥតលក្ខខណ្ឌរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលបានធ្វើឡើងនៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្នុងកិច្ចប្រជុំពិសេសដែលដឹកនាំដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ាន។ 

ទន្ទឹមនោះដែរ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការដឹកនាំរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីស្តីទីថៃ ឯកឧត្តម Phumtham Wechayachai សម្រាប់សុច្ឆន្ទៈដ៏ស្មោះស្ម័គ្រ និងការខិតខំប្រឹងប្រែងឆ្ពោះទៅរកសន្តិភាព និងថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Donald Trump និងការចូលរួមរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងការសម្របសម្រួល និងតាមដាន កិច្ចពិភាក្សាសន្តិភាព។ 

លើសពីនេះ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក៏បានថ្លែងអំណរគុណចំពោះមេដឹកនាំពិភពលោក រួមទាំងពីប្រទេសជប៉ុន និងចក្រភព អង់គ្លេស សម្រាប់ការគាំទ្រចំពោះបទឈប់បាញ់នេះ។ ជាការពិតណាស់ ព្រឹត្តិការណ៍ដ៏សំខាន់នេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងតំបន់និងអន្តរជាតិដ៏រឹងមាំ និងស្មោះត្រង់ក្នុងការស្តារសន្តិភាព ស្ថិរភាព និងកិច្ចសន្ទនានៅក្នុងតំបន់ ព្រំដែនកម្ពុជា-ថៃ។

វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក៏បានបញ្ជាក់ជាថ្មី ពីការចូលរួមរបស់សហគមន៍ពិភពលោកដែលស្រឡាញ់សន្តិភាពដើម្បីជំរុញសុខសន្តិភាពសន្តិសុខ ស្ថេរភាពនិងការគោរពចំពោះអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសជាតិ។ បទឈប់បាញ់នេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកសាងទំនុកចិត្តឡើងវិញ កាត់បន្ថយបញ្ហាប្រឈមមនុស្សធម៌ ជំរុញកិច្ចសន្ទនារវាងកម្ពុជានិងថៃ និងការពង្រឹងសន្ទុះអន្តរជាតិក្នុងសន្តិភាព ការអភិវឌ្ឍ ចីរភាពនិងការស្ដារឡើងវិញជាសកលផងដែរ៕

អត្ថបទទាក់ទង