ការបំភាន់ជារូបភាពបញ្ឈឺ និងប្រយុទ្ធចារកម្ម
នៅសង្គ្រាមរវាងកងទ័ពសម្ព័ន្ធមិត្តប្រយុទ្ធហ្នឹងកងទ័ពអឺល្លឺម៉ង់ពួកកងទ័ពសម្ព័ន្ធមិត្ត បានប្រើប្រាស់ការបំភាន់ រថក្រោះជ័រនិងសព្វាវុធប៉េងប៉ោង ជាច្រើន ដើម្បីប្រើប្រាស់បំភាន់ ពួកកងទ័ពអាល្លឺម៉ង់។ បើយើងមើលទៅហាក់ដូចជារឿងលេងសើច ប៉ុន្តែការបំភាន់នេះ បើនៅក្នុងយុទ្ធសាស្ត្រកងទ័ព មានសារៈសំខាន់ណាស់ ដើម្បីប្រយុទ្ធនិងការពារ ដូចជា សត្រូវមិនអាចកំណត់ទីតាំងច្បាស់លាស់ នៃការប្រយុទ្ធ និងសត្រូវមិនអាចស្វែងរកចំណុចការពារច្បាស់លាស់មិនបាន ដូចពាក្យថា មិនពិត ដូចពិត ពិត ដូចមិនពិត បើការប្រយុទ្ធណាដែលប្រើយុទ្ធសាស្ត្របែបហ្នឹង ដៃគូម្ខាងនៃការប្រយុទ្ធប្រាកដជាវង្វេង ឬនិយាយម្យ៉ាងទៀតថា ការបំភាន់គឺជាការបំភ័យ អត្ថន័យនៃការបំភ័យរបស់ការប្រយុទ្ធ គឺធ្វើឱ្យដៃគូប្រយុទ្ធបាត់បង់ស្មារតី មិនអាចយល់ពីអ្វីដែលយើងកំពុងធ្វើ និងមើលទៅហាក់ដូចជាធ្វើរឿងឡប់ៗ ប៉ុន្តែអាចបញ្ចប់ជីវិតរបស់ពួកគេបាន។
នៅក្នុងសមរភូមិប្រយុទ្ធគ្នារបស់កងទ័ពអាល្លឺម៉ង់ និងកងទ័ពសម្ព័ន្ធមិត្ត ធាតុពិតនៃចំណុច ឈ្នះ.ចាញ់ គឺមាន 2 ចំណុច។ទី1. កងទ័ពដែលគ្មានផ្លូវត្រឡប់ក្រោយ ពួកគេត្រូវតែប្រយុទ្ធដើម្បីរស់ ដូចជា ការប្រយុទ្ធមួយនៅមាត់សមុទ្រណមែនឌី ដ៏វែងអន្លាយរបស់បារាំង ពួកកងទ័ពសម្ព័ន្ធមិត្តបានតស៊ូប្រយុទ្ធដើម្បីរស់ ពីព្រោះជាឈរលើទីតាំងមរណៈ ដូច្នេះដាច់ខាតគឺត្រូវតែឈ្នះ។ ទី2. ចារកម្មសម្ងាត់និងចារ:បុរសមុខពីរ គឺជាអ្នកដើរតួនាទីសំខាន់បំផុត ដើម្បីយកការសម្ងាត់ផ្សេងៗរបស់ដៃគូប្រយុទ្ធ ចារកម្មសម្ងាត់ជាចារកម្មដែលយើងបង្កើតឡើង ឯចារ:បុរសមុខពីរ ជាចារកម្មរបស់សត្រូវ យើងទិញទឹកចិត្តបាន ដើម្បីប្រើប្រាស់ពួកគេផ្ដល់ការសម្ងាត់របស់យើងទៅខ្លះនឹងយកការសម្ងាត់ពីសត្រូវមកឱ្យយើង ដើម្បីឱ្យយើងដឹងពីសត្រូវកាន់តែច្បាស់។ ដូច្នេះទោះបីត្រូវប្រយុទ្ធរបៀបណា?និងវាយប្រហារពេលណា? ក៏យើងអាចដឹងមុនបាននិងត្រៀមខ្លួនទុកជាមុនទាំងអស់ តាមរយៈចារកម្មទាំង2។
ដូច្នេះសំណួរបងប្អូនសួរមកខ្ញុំថាតើរូបនៅក្នុងការផុសនេះជារូបអ្វី? ខ្ញុំអាចនិយាយប្រាប់បងប្អូនថាជារូប បំភាន់ ដូចនៅក្នុងសង្គ្រាមអាល្លឺម៉ង់និងកងទ័ពសម្ព័ន្ធមិត្ត អញ្ចឹង និង1ទៀតសួរថា បើដកអាវុធអស់ ចុះបើសៀមឈ្លានពានធ្វើយ៉ាងណា? តើទប់ទល់របៀប? ចាញ់ប្រៀបសៀមទេដឹង? សូមបងប្អូនមើលចំណុចទី 2 ដែលខ្ញុំនិយាយអំពីចារកម្មសម្ងាត់និងចារៈបុរសមុខពីរ ( ក្នុងសង្គ្រាម 5 ថ្ងៃយើងចាប់បានចារកម្មច្រើនណាស់ ដូច្នេះការប្រើប្រាស់ខ្ញុំសុំមិននិយាយច្រើនទេ ) ដូច្នេះបើសៀមហ៊ានឈ្លានពានឬប្រយុទ្ធ មិនមែនពួកទ័ពកងសៀមប្រើប្រាស់តែពេលវេលាមួយម៉ោងឬមួយថ្ងៃ ដើម្បីអាចរៀបអាវុធនិងរៀបកងទ័ពរួចនោះទេ រឿងអ្វីយើងក៏អាចដឹងមុនបានដែរ ពីព្រោះឥឡូវយើងស្គាល់សៀមច្បាស់ណាស់។
ក្នុងពេលបច្ចុប្បន្ននេះខ្មែរយើងនិងសៀមទទួលយកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដូច្នេះនៅក្នុងរាល់ឯកសារដែលបានចុះហត្ថលេខា យើងត្រូវតែអនុវត្តន៍ ដើម្បីអាចកំណត់លើភាពច្បាស់លាស់និងឈានទៅរកការបញ្ចប់សង្គ្រាមទាំងស្រុងនិងឆាប់បានវីរកងទ័ពខ្មែរយើង 18 នាក់ វិលត្រឡប់មកមាតុភូមិយើងវិញ។ រីឯរឿងភូមិព្រែកចាន់និងភូមិជោគជ័យ និងព្រំដែនទឹកដី ខ្ញុំដូចជាគ្មានអ្វីពន្យល់បងប្អូនទៀតទេ ពីព្រោះថាខ្ញុំបានសរសេរច្រើនហើយ ដូច្នេះបើបងប្អូនដែលមិនទាន់អាន អាចទៅមើលសំណេរចាស់របស់ខ្ញុំបាន។ សុំសរសេររៀបរាប់ត្រឹមប៉ុណ្ណឹងចុះ គឺជាការសង្ខេបបែបខ្លី និងបង្រួមទិន្នន័យដើម្បីឱ្យបងប្អូនស្វែងយល់ បើមានចំណុចជ្រុលខុសលើសលួសត្រង់ចំណុចណា ខ្ញុំសូមការអធ្យាស្រ័យទុកជាមុន ពីព្រោះរាល់ការសរសេររបស់ខ្ញុំនេះ គឺដើម្បីពង្រឹងស្មារតីប្រជាពលរដ្ឋ ឱ្យគាត់ត្រូវជឿជាក់លើរាជរដ្ឋាភិបាល។ ខ្ញុំសូមគោរពអរគុណបងប្អូន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ដើម្បីអានសំណេរពីដើមដល់ចប់ ខ្ញុំសូមគោរពអរគុណ៕ ចប់.
រូបភាព÷ កងទ័ពខ្មែរសែងរថក្រោះជ័រ សៀមឃើញឈឺណាស់



