ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុន Ganzberg បានដាក់សម្ភោធផលិតផលថ្មី​ Ganzberg Snow និង ស្វាគមន៍ក្រុមតារាចម្រៀងរ៉េប La Cima Cartel ក្លាយជាទូតសុច្ឆន្ទៈផ្លូវការដំបូងរបស់ Ganzberg Snow!

ដោយ៖ Sreyleak ​​ | ថ្ងៃអាទិត្យ ទី៦ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 1205
ក្រុមហ៊ុន Ganzberg បានដាក់សម្ភោធផលិតផលថ្មី​ Ganzberg Snow និង ស្វាគមន៍ក្រុមតារាចម្រៀងរ៉េប La Cima Cartel ក្លាយជាទូតសុច្ឆន្ទៈផ្លូវការដំបូងរបស់ Ganzberg Snow! ក្រុមហ៊ុន Ganzberg បានដាក់សម្ភោធផលិតផលថ្មី​ Ganzberg Snow និង ស្វាគមន៍ក្រុមតារាចម្រៀងរ៉េប La Cima Cartel ក្លាយជាទូតសុច្ឆន្ទៈផ្លូវការដំបូងរបស់ Ganzberg Snow!

 រាជធានីភ្នំពេញ​ ៖ កាលពីថ្ងៃ ខែ មេសា ឆ្នាំ ២០២៥កន្លងទៅនេះក្រុមហ៊ុន Ganzberg បានដាក់សម្ភោធផលិតផល​ថ្មី​មួយទៀត និង បានរៀបចំការដាក់តាំងយ៉ាងប្លែកភ្នែក នៅកណ្ដាលផ្សារទំនើបអ៊ីអនមានជ័យ (AEON Mean Chey-Icon Plaza) គឺ ផលិតផល Ganzberg Snow និងមានការចុះ​កិច្ចព្រមព្រៀង​ទទួល​ក្រុម​តារាចម្រៀង​រ៉េ​ប La Cima Cartel ជា​ទូត​សុច្ឆន្ទៈដំបូងរបស់ផលិតផលថ្មី Ganzberg Snow នេះជា​ផ្លូវការ និង​ត្រៀម​បង្ហាញ​វត្តមាន​លើ​ឆាក​ប្រគំ​តន្ត្រីធំ តាមបណ្ដា រាជធានី ខេត្ត ទូ​ទាំង​ប្រទេស​ខ្មែរនា​ពេល​ឆាប់​ៗ​ខាង​មុខ ​។

**** INSERT IMAGE REFERENCE ****

ថ្លែងនៅក្នុងកម្មវិធី លោក ហ្វ្រង់ ចូសេហ្វ ប្រ៊ូន, Brew Master របស់ក្រុមហ៊ុន Ganzberg  មាន​ប្រសាសន៍​ថា «មូលហេតុ​ដែល​ក្រុមហ៊ុន Ganzberg សម្រេចចិត្ត​ក្នុងការទទួលស្វាគមន៍ ក្រុម​តារាចម្រៀង La Cima Cartel ជា​ទូត​សុច្ឆន្ទៈ​របស់ Ganzberg Snow នា​ពេល​នេះ ព្រោះតែ Ganzberg តែងតែចូលរួមលើកស្ទួយនឹងចូលរួមជ្រោមជ្រែងវិស័យជាច្រើននៅក្នុងប្រទេសខ្មែរ ជាពិសេសនៅក្នុងវិស័យសិល្បៈតន្ត្រី ក្នុងគោលបំណងផ្តល់នូវបទពិសោធន៍ថ្មីៗ ដល់ទស្សនិកជនរបស់យើង។ ថ្នាក់ដឹកនាំនិងក្រុមការងារទាំងមូលGanzberg បានកត់សម្គាល់ឃើញ​ថា សក្ដានុពលនៃវិស័យ​សិល្បៈ​ចម្រៀងតន្ត្រី និងចម្រៀងរ៉ែប ដោយ​យុវជន​ខ្មែរ ក្នុងសម័យកាលនេះ ស័ក្ដិសមក្នុងការទទួល​បាន ការជ្រោមជ្រែង ​លើក​ត​ម្កើ​ន និង​​ផ្ដល់តម្លៃឲបាន​ខ្ពស់​មួយកំរិតទៀត ដោយសារតែ ស្នាដៃសិល្បៈតន្ត្រីមួយនេះនឹងអាចជួយផ្សព្វផ្សាយពីគុណភាពស្នាដៃរបស់ប្រទេសកម្ពុជា និងធ្វើឲប្រទេសដទៃស្គាល់ពីផលិតផលក្នុងស្រុករបស់យើងដែរ» ​។

**** INSERT IMAGE REFERENCE ****
លោក ហ្វ្រង់ ចូសេហ្វ ប្រ៊ូន បាន​ពន្យល់​បន្ថែម​ថា ​៖ «ផលិតផលរបស់​ក្រុមហ៊ុន Ganzberg ​ជា ម៉ាក​យីហោ​ផលិតផលដែលផលិតតាមស្តង់ដារខ្ពស់ ដែល​ជា​និមិត្តរូប​នៃ​ភាពអបអរ និង​ភាព​ជោគជ័យ ​។ហើយការដាក់ចេញនូវរូបរាងនិងរូបមន្តថ្មីមួយទៀតដែលជា Ganzberg snow មួយនេះ នឹងស័ក្ដិសមបំផុតសម្រាប់ស្រទាប់យុវវ័យ ដែលមានរសជាតិ ស្រាលជាងគេ កាលីបជាងគេ ឡូយជាងគេ ត្រឹម3.9​ តែប៉ុណ្ណោះ ជាហេតុដែល La Cima Cartel គឺជាជម្រើសដ៏ស័ក្ដសមបំផុតសម្រាប់ផលិតផលថ្មីមួយនេះ»

**** INSERT IMAGE REFERENCE ****

លោក ស៊ីវ ឬ​ទ្ធី នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក ក្រុម​ចម្រៀង La CimaCartel និង Plus855 Music ក៏​បាន​សម្ដែង​នូវ​ការថ្លែងអំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ ថ្នាក់ដឹកនាំក្រុមហ៊ុនGanzberg ដែល​បាន​ផ្ដល់​ឱកាស​ក្នុងការសហការ​នេះ​ដល់សិល្បកររលកថ្មីនៅក្នុងប្រទេសកម្ពុជា​។

លោក ក៏បានបន្ថែមទៀតថា​៖ « ដែលគួរឲកត់សម្គាល់នោះគឺ Ganzberg បានលើកស្ទួយនឹងចូលរួមជ្រោមជ្រែងវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជា តួយ៉ាងគឺវិស័យសិល្បៈថ្មីៗនេះ។ហើយដូចទៅនឹង Ganzberg គឺ  ពួកយើងមានចក្ខុវិស័យដូចគ្នាដោយយើងចង់លើកតម្កើងតន្ត្រីដែលផលិតឡើងដោយសិល្បករក្នុងស្រុករបស់ពួកយើង ដោយបង្កើតសម្ព័ន្ធភាពនិងការផ្សារភ្ជាប់គ្នារវាងមនុស្ស និងរឿងរ៉ាវតាមរយៈតន្ត្រីច្រើនទម្រង់ពីពួកយើងដែលមានអត្ថន័យសម្រាប់សំណាក់អ្នកស្តាប់នៅគ្រប់ទិសទី។ ហើយ​រូប​លោក និង​សមាជិក ក៏​ដូច​ជា​ក្រុមការងារ​ទាំងអស់ សូម​ប្ដេជ្ញា​ថា នឹង​បញ្ចេញ​ឱ្យ​អស់​នូវសមត្ថភាព រួមដៃគ្នា​បង្កើត​ភាព​ច្នៃប្រឌិត​ថ្មី​ៗបន្ថែមទៀត ដើម្បី​បំពេញ​បំណង​ផ្សាភ្ជាប់អ្នកគាំទ្រ​ផង និង​បង្កើត​រសជាតិថ្មី ក៏ដូចជា ភាព​អស្ចារ្យ​ក្នុង​វិស័យ​តន្ត្រី​ចម្រៀង​រ៉េ​ប ចេញពី​ស្នាដៃ​សិល្បករខ្មែរ​យើង ឱ្យ​កាន់តែ​លេចធ្លោដោយស្ដាប់មិនចេះជិនណាយ និង​មានភាពល្បីរន្ទឺ​ទាំង​ក្នុងស្រុក និងឈានទៅដល់​លើ​ឆាក​អន្តរជាតិ ​។

**** INSERT IMAGE REFERENCE ****

គួរ​បញ្ជាក់ផងដែរ​ថា បន្ទាប់​ពី ចុះ​កិច្ចព្រមព្រៀង​ក្លាយ ជា​ក្រុម​តារាចម្រៀង​ទូត​សុច្ឆន្ទៈ របស់ Ganzberg Snow ជា​ផ្លូវការ ក្រុម​តារាចម្រៀង La Cima Cartel បានត្រៀមខ្លួនរួចជាស្រេចនឹង​ត្រៀម​បង្ហាញ​វត្ត​មាននៅ​តាម​ឆាក​ប្រគំ​តន្ត្រី​ធំៗនៅតាមបណ្ដា រាជធានី ខេត្ត ទូ​ទាំង​ប្រទេស​កម្ពុជា ដើម្បី​ង្កើនភាពស្និទ្ធិស្នាលមួយកំរិតទៀតជាមួយ អ្នកគាំទ្រ ដែល​តែងតែ​ចង់​ជួប​ផ្ទាល់​ជាមួយ អាយ​ដល​ដ៏​ស្រស់​សង្ហា​របស់​ខ្លួន​នា​ពេល​ឆាប់​ៗ​នេះ​ ៕

អត្ថបទដោយ កញ្ញា អ៊ុច មរតកអ៊ីសតា