ខ្មែរប៉ុស្ដិ៍ Close

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់មន្ត្រីរាជការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ៧រូប

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ផ្ទះហ្វេសប៊ុក 195
ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់មន្ត្រីរាជការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ៧រូប ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់មន្ត្រីរាជការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ៧រូប

(ភ្នំពញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់មន្ត្រីរាជការនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ៧រូប។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែកុម្ភៈនេះ។

មន្ត្រីទាំង៧រូបនោះរួមមាន៖

១៖ លោក ម៉ី វ៉ាន់ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បន្ថែមលើមុខងារបច្ចុប្បន្ន

២៖ លោក ស៊ូ សុជាតិ ជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា មានឋានៈ និងបុព្វសិទ្ធិស្មើ រដ្ឋលេខាធិការ

៣៖ លោក សុខ ដារ៉ា ជាអគ្គនាយក នៃនិយ័តករបរធនបាលកិច្ច មានឋានៈ និងបុព្វសិទ្ធិស្មើអនុរដ្ឋលេខាធិការ

៤៖ លោក ឈុន សម្បត្តិ ជាប្រធានអង្គភាពសវនកម្មផ្ទៃក្នុង នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មានឋានៈ និងបុព្វសិទ្ធិស្មើ អនុរដ្ឋលេខាធិការ

៥៖ លោក ប៊ូ ថារិន ជាអគ្គនាយក នៃនិយ័តករគណនេយ្យ និងសវនកម្ម

៦៖ លោក ប៊ូ ច័ន្ទភីរូ ជាអគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា

៧៖ លោក ជូ វណ្ណៈ ជាអគ្គនាយក នៃនិយ័តករអចលនទ្រព្យ និងបញ្ចាំ៕

អត្ថបទទាក់ទង