ខ្មែរប៉ុស្ដិ៍ Close

ក្រុមយោធានិងរដ្ឋាភិបាលថៃដើម្បីរក្សាមុខមាត់និងភាពអំនួតជាមួយប្រទេសកម្ពុជា បែរជាធ្វើមិនឃើញពីទុក្ខវេទនារបស់ធុរជននិងអាជីវករថៃតាមព្រំដែនជាមួយកម្ពុជា

ដោយ៖Sreyleak | ថ្ងៃសុក្រ ទី១៨ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 384
ក្រុមយោធានិងរដ្ឋាភិបាលថៃដើម្បីរក្សាមុខមាត់និងភាពអំនួតជាមួយប្រទេសកម្ពុជា បែរជាធ្វើមិនឃើញពីទុក្ខវេទនារបស់ធុរជននិងអាជីវករថៃតាមព្រំដែនជាមួយកម្ពុជា ក្រុមយោធានិងរដ្ឋាភិបាលថៃដើម្បីរក្សាមុខមាត់និងភាពអំនួតជាមួយប្រទេសកម្ពុជា បែរជាធ្វើមិនឃើញពីទុក្ខវេទនារបស់ធុរជននិងអាជីវករថៃតាមព្រំដែនជាមួយកម្ពុជា

 

ឥរិយាបថមិនអើពើរបស់ក្រុមយោធា និងរដ្ឋាភិបាលអំពីទុក្ខវេទនារបស់ធុរជននិងអាជីវករថៃតាមព្រំដែនជាមួយកម្ពុជា ត្រូវបានអ្នកនយោបាយ និងអ្នកវិភាគសេដ្ឋកិច្ចយលល់ឃើញថា ដើម្បីតែរក្សាមុខមាត់ និងការពារការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនថាជារឿងត្រឹមត្រូវប៉ុណ្ណោះ។ អ្វីដែលបានកើតឡើងចាប់តាំងពីបិទព្រំដែនមកបានឱ្យប្រជាជនថៃយល់កាន់តែច្បាស់ថា អ្វីដែលក្រុមយោធា និងរដ្ឋាភិបាល បាននិយាយគឺបានត្រឹមតែបង្ហាញពីភាពអំនួត តែដោះស្រាយបញ្ហាព្រំដែនមិនចេញ ដោយបានធ្វើឱ្យក្រុមធុរជនថៃនិងប្រជាជន ទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុស្ទើរលែងបានទៅហើយ។ ដោយសារមើលឃើញពីផលប៉ះពាល់ពិតប្រាកដដែលផ្ទុយនឹងការលើកឡើងរបស់រដ្ឋាភិបាលក្នុងន័យមើលងាយកម្ពុជាដែលជាអ្នកទិញដ៏សំខាន់របស់ថៃ ក្រុមធុរជនទាំងនោះបានប្រមូលផ្តុំគ្នាហែកកេរ្តិ៍ការពិតក្នុងវិស័យរបស់ពួកគេ ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលឱ្យដោះស្រាយបញ្ហាជាមួយកម្ពុជាជាបន្ទាន់។

ក្នុងនោះ លោក Nawa Chantarasurakorn អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ លាតត្រដាងថា «ម្ចាស់រោងចក្រថៃលែងសូវទុកចិត្តលើវិស័យឧស្សាហកម្មហើយ ដោយសារការបិទច្រកព្រំដែនរបស់ថៃជាមួយកម្ពុជា ដែលនាំឱ្យកម្ពុជាលែងនាំចូលប្រេងនិងឧស្ម័នពីថៃ»។

រីឯ លោក Saengchai Theerakulvanich ប្រធានយុទ្ធសាស្ត្រនៃសហព័ន្ធសហគ្រាសធុនតូច និងមធ្យមថៃ បានព្រមានចំកណ្តាលមុខរដ្ឋាភិបាលថា «ទំនិញថៃដែលត្រូវដឹកមកលក់នៅកម្ពុជា ត្រូវបានជាប់គាំងនៅកំពង់ផែ អញ្ចឹងបើរដ្ឋាភិបាលមិនអន្តរាគមន៍ឱ្យបានលឿន នោះវាប្រាកដជាប៉ះពាល់មិនត្រឹមតែក្រុមហ៊ុននាំចេញធំៗទេ ប៉ុន្តែវាក៏ជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវករតាមព្រំដែន, វិនិយោគិនថៃនៅកម្ពុជា និងសកម្មភាពសេដ្ឋកិច្ច។ ហើយវាក៏អាចឈានទៅដល់ការបិទសហគ្រាសធុនតូច និងមធ្យមទ្រង់ទ្រាយធំទៀត ព្រោះលក់ក្នុងស្រុកក៏មិនដាច់ លក់ក្រៅស្រុកក៏មិនកើត។ អញ្ចឹងសូមមេត្តាដ្ឋាភិបាលមានភាពច្បាស់លាស់ក្នុងខ្លួន សម្របសម្រួលជាមួយកម្ពុជាឱ្យមានភាពប្រាកដប្រជា បើមិនចឹងទេ សេដ្ឋកិច្ចនិងអាជីវកម្មថៃនឹងរងគ្រោះយ៉ាងខ្លាំង «។

អាជីវករម្នាក់ដែលសុំមិនបញ្ចេញឈ្មោះព្រោះខ្លាចឥទ្ធិពលក្រុមយោធា បានលើកឡើងថា បញ្ហាជម្លោះព្រំដែនដែលបានកើតឡើងគឺព្រោះតែខាងទាហានយើងចូលទៅបាញ់ទាហានខ្មែរមុន ហើយខាងយើងមិនបង្ហាញសេចក្តីសោកស្តាយនិងមិនទទួលខុសត្រូវ។ ហើយបញ្ហាបិទព្រំដែនក៏ខាងកម្ពុជាបានលើកឡើងជាច្រើនដងថា គេនឹងបើកច្រកព្រំដែនវិញ បើខាងយោធាយើងបើកច្រកព្រំដែនមុន។ ហេតុនេះបញ្ហាដែលពួកខ្ញុំជាអ្នកលក់ដូរកំពុងជួបគឺបណ្តាលមកពីក្រុមយោធាចង់រក្សាមុខមាត់ខ្លាចគេថាអន់ តែសុខចិត្តឱ្យប្រជនរស់វេទនា។

អាជីវករម្នាក់ទៀតបានលើកឡើងពីកង្វល់ធំរបស់ពួកគេថា បើនៅតែបន្តបិទព្រំដែនទៀត នោះខាងកម្ពុជានឹងមានអ្នកផ្គត់ផ្គង់ទំនិញ ឬមានមូយថ្មី ហើយពួកគេនឹងឈប់ទិញទំនិញពីយើងទោះបីបើកព្រំដែនវិញក៏ដោយ។

ហើយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ដែរថា «ការបន្តបិទព្រំដែនរបស់ថៃ អាចនាំឱ្យមានការខាតបង់ពាណិជ្ជកម្មធ្ងន់ធ្ងរ ខ្សែសង្វាក់ផ្គត់ផ្គង់ និងការធ្លាក់ចុះគួរឱ្យកត់សម្គាល់នៃផលិតផលក្នុងស្រុកសរុប(GDP) ជាពិសេសប្រសិនបើថៃនៅតែបន្តបិទពេញមួយឆ្នាំ។ វិស័យជាច្រើនដែលពាក់ព័ន្ធនឹងការនាំចេញ-នាំចូល នឹងរងផលប៉ះពាល់យ៉ាងខ្លាំង ចាប់ពីកសិកម្ម និងការកែច្នៃម្ហូបអាហារ រហូតដល់រថយន្ត សារធាតុគីមី និងសំណង់»។

ដូចនេះ បើមើលតាមការលើកឡើងទាំងនេះ មិនដឹងថា តើរដ្ឋាភិបាលនិងក្រុមយោធាថៃល្ងង់ ឬធ្វើពុតជាល្ងង់មើលមិនឃើញពីផលប៉ះពាល់នោះទេ។ គ្រប់វិស័យទាំងអស់សុទ្ធតែដឹងពីឥទ្ធិពលនៃការបិទច្រកព្រំដែនរបស់រដ្ឋាភិបាលជាមួយកម្ពុជា អញ្ចឹងឧបមាថា បើរដ្ឋាភិបាលពិតជាល្ងង់មែន នោះប្រទេសថៃពិតជារលត់រលាយក្នុងអាណត្តិនេះមែនទែនហើយ។

ពីនាងខ្ញុំ Pitchapa Thammarak អ្នកសារព័ត៌មានឯករាជ្យ

 

អត្ថបទទាក់ទង